កីឡាករ អាស៊ី ១០ រូបដែលលេងល្អជាងគេនៅអឺរ៉ុបនារដូវកាលនេះ

លី រិទ្ធី November 11, 2015


រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករនៅតំបន់អាស៊ីរបស់យើងត្រូវបានក្លឹបធំៗ នៅទ្វីបអឺរ៉ុបនាំយកទៅលេងដោយសារតែទេពកោសល្យ និងសមត្ថភាពរបស់ពួកគេគឺមិនចាញ់កីឡាករនៅអឺរ៉ុបនោះទេ។ ខាងក្រោមនេះជាកីឡាករ អាស៊ី ទាំង ១០ រូបដែលលេងល្អនៅទ្វីបអឺរ៉ុបនារដូវកាលនេះ៖

១. កីឡាករ Park Joo-Ho (South Korea)

កីឡាករ ខ្សែការពាររូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Borussia Dortmund នៃលីកកំពូលអាល្លឺម៉ង់ Bundesliga ដោយបានបង្ហាញខ្លួនបានពីរប្រកួតនៅក្នុងលីក និង ២ ប្រកួតនៅក្នុងការប្រកួតEuropa league។ ទោះបីជាកីឡាកររូបនេះជាខ្សែការពារក៏ពិតមែន ប៉ុន្តែកីឡាករ Park Joo-Ho រកគ្រាប់បាល់បាន និង Assist មួយផងដែរ។ ការបញ្ជូនបាល់របស់គេគឺបានរហូតដល់ទៅ 82.5%, ដូចនេះ rating របស់គេគឺ  7.53 /10។

Park

២. កីឡាករ Son Heung-min (South Korea)

កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប  Tottenham នៅលីកកំពូលនៃប្រទេសអង់គ្លេស Premier League។ កីឡាករ Son Heung-min បង្ហាញខ្លួនបាន ៣ ប្រកួតក្នុងលីក និងមួយប្រកួតនៅក្នុងការប្រកួត Europa League។ ក្នុងការប្រកួតខ្លួនរបស់ទាំង ៤ លើកនេះ កីឡាកររូបនេះរកបាន ៣ គ្រាប់ rating របស់គេគឺ 7.38។

Son

៣. កីឡាករ Ali Adnan (Iraq)

កីឡាករ ខ្សែការពាររូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹបនៅក្នុងប្រទេសអ៊ីតាលី Serie A គឺក្លឹប Udinese។ កីឡាករ Adnan បានបង្ហញខ្លួនទាំង ៨ ប្រកួតឲ្យក្លឹប Udinese នៅរដូវកាលនេះនិង rating របស់គេគឺ 7.26។

ali-adnan

៤. កីឡាករ  Shinji Kagawa (Japan)

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិ ជប៉ុនរូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Borussia Dortmund នៅ Bundesliga ដែលបានបង្ហញខ្លួនបាន ៨ ប្រកួត។ ក្នុងការបង្ហាញខ្លួនរបស់កីឡាកររូបនេះ Shinji Kagawa រកបាន ២ គ្រាប់ និង Assist ៣។​ការបញ្ជូនបាល់ 85.6%ជាមួយនឹង rating 7.15។

 

Shinji

៥. កីឡាករ Rostyn Griffiths (Australia)

កីឡាករខ្សែបម្រើការពាររូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Roda នៃលីកហូឡង់ដេលក្នុងរដូវកាលនេះកីឡាកររូបនេះបង្ហាញខ្លួនបាន ៩ ប្រកួតជាមួយនឹង rating 7.14។

030170-d64002ac-1642-11e5-b043-03fbbcadf4e0

៦. កីឡាករ Mathew Leckie (Australia)

កីឡាករខ្សែបម្រើស្លាបសញ្ជាតិ អូស្រ្តាលី រូបនេះលេងឲ្យក្លឹប Ingolstadt នៅ Bundesliga ដែលបានបង្ហាញខ្លួនបាន ៧​ប្រកួតតាំងពីចាប់ផ្តើមរដូវកាលនេះជាមួយនឹង rating  7.11។

Mathew Leckie (Australia)

៧. កីឡាករ Mike Havenaar (Japan)

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះកំពុងតែលេងឲ្យក្លឹប ADO Den Haag នៃលីកក្នុងប្រទេស ហូឡង់ ដេលបានបង្ហាញខ្លួនបាន ៧ ប្រកួត ព្រមទាំងរកបាន ៥ គ្រាប់។ ទម្រង់លេងដ៏ល្អរបស់កីឡាករជួយឲ្យ rating របស់គេទទួលបាន 7.10។

GettyImages-491175908

៨. កីឡាករ Koo Ja-Cheol (South Korea)

កីឡាករខ្សែបម្រើកណ្តាលសញ្ជាតិកូរ៉េ ខាងត្បូងរូបនេះលេងឲ្យក្លឹប  Mainz 05 នៅ Bundesliga ដែលបានបង្ហាញខ្លួនបាន ៦​ប្រកួត និង ១ ប្រកួតនៅ Europa league។ កីឡាកររូបនេះរកបានមួយគ្រាប់ ជាមួយនឹងការបញ្ជូនបាល់ passing accuracy  74.4% rating 7.01។

Koo Ja-Cheol (South Korea)

៩. កីឡាករ Genki Haraguchi (Japan)

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិ ជប៉ុនរូបនេះបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹបHertha Berlin នៅ Bundesliga ដែលបានបង្ហាញខ្លួនបាន ៩ ប្រកួត រកបានមួយគ្រាប់ rating 6.97។

Genki Haraguchi (Japan)

១០. កីឡាករ Yoshinori Muto (Japan)

កីឡាករ Muto គឺជាកីឡាករសញ្ជាតិ ជប៉ុនមួយរូបទៀតដែលលេងនៅ Bundesliga។ ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនបាន ៩ ប្រកួតឲ្យក្លឹប Mainz 05 រកបាន ២ គ្រាប់rating  6.90។

Yoshinori Muto (Japan)

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត