English Premier League សប្តាហ៍ ១២ នេះ​កាន់តែពិសេស!

លី រិទ្ធី November 7, 2015


ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ១២ ហើយ។ សម្រាប់សប្តាហ៍នេះផងដែរ ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្ននេះកំពុងតែឈរនៅលេខ ១៥ នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Britannia Stadium របស់ក្លឹប Stock City។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹបអតីតជើងឯកលីកកំពូលអង់គ្លេសមួយនេះអាចយកឈ្នះក្លឹប Stock City ដើម្បីរំកិលចំណាត់ថ្នាក់របស់ខ្លួនបានដែលឬទេ។

Chel Vs Stoc

ចំណែកឯក្លឹបហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp ដែលនឹងមិនទាន់ស្គាល់ពាក្យថាចាញ់នោះនឹងបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលភ្ញៀវ Crystal Palace។ បច្ចុប្បន្នក្លឹប Liverpool ឈរនៅចំណាត់ថ្នាក់លេខ ៨ មាន ១៧ ពិន្ទុក្រោយ ១១ ប្រកួតកន្លងទៅ។ ចំណែកឯក្លឹប Crystal Palace វិញស្ថិតនៅលេខ ១០ ដែលមាន ១៦ ពិន្ទុ។

Liv vs Cry

នៅមានគូរល្អជាច្រើនទៀតដូចក្លឹបបិសាចក្រហម Manchester United ទទួលភ្ញៀវ West Bromwich Albion, រីឯក្លឹបកាំភ្លើងធំ Arsenal នឹងបើកកីឡដ្ឋាន Emirates Stadium ដើម្បីក្លឹប Tottenham នៅក្នុងសប្តាហ៍នេះផងដែរ។ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតមួយដ៏ធំប្រចាំសប្តាហ៍នេះដែលក្លឹបទាំងពីរសុទ្ធតែត្រូវការពិន្ទុដូចគ្នា ។

AS VS TOT

 

Manu Vs WestB

ខាងក្រោមនេះជាតារាងកាលវិភាគប្រកួត English Premier League សម្រាប់សប្តាហ៍ទី ១២៖

EPL FIx 12

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Barclays Premier League​

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត