វីរនារីប៉េតង់កម្ពុជា កែ ឡេង ឈ្នះមេដាយមាសពិភពលោកជាលើកទីពីរ!

នូ មករា November 7, 2015


កីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង បានលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិសារជាថ្មីបន្ទាប់ពីដណ្តើមបានមេដាយមាសប៉េតង់ពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៥ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះកីឡាការិនី កែ ឡេង បានយកឈ្នះដោយពិន្ទុ ៣៣ ទល់នឹង ២៣ លើកីឡាការិនីទុយនេស៊ីក្នុងវិញ្ញាសាវាយទោលនារី។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់កីឡាការិនីរូបនេះបន្ទាប់ពីបានទទួលមេដាយលំដាប់ពិភពលោកនេះម្តងហើ យកាលពីឆ្នាំ២០១៣ កន្លងទៅនឹងបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរក៏ដូចជាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕

12193581_757786931015288_8661533432114779624_n

អត្ថបទ៖ មករា

មតិយោបល់