ក្រុមជម្រើសជាតិថៃទទួលបាន ៤០ ពិន្ទុបន្ថែមសម្រាប់ FIFA Ranking លើកក្រោយ
នូ មករា November 6, 2015
ក្រុមជម្រើសជាតិថៃ នឹងទទួលបាន ៤០ ពិន្ទុបន្ថែមសម្រាប់ FIFA Ranking លើកក្រោយដេលនឹងប្រកាសនៅថ្ងៃទី ៣ ធ្នូ ២០១៥ ទោះបីជាចាញ់ក្រុម តៃវ៉ាន់ក៏ដោយ។ ពិន្ទុដែលក្រុមជម្រើសជាតិថៃទទួលបាននេះគឺបានពីការបង្ហាញលេងយ៉ាងល្អកាលពីខែ វិចិ្ឆកា ២០១៤ កន្លងដោយក្រុមជម្រើសជាតិថៃលេង មិត្តភាព ២ ប្រកួត និង AFF Championship Group Stage ៣ ប្រកួតដេលក្រុមជម្រើសជាតិថៃឈ្នះទាំងអស់។ (FIFA ចាត់ទុកការប្រកួតទាំង ៥ នេះជាការប្រកួតមិត្តភាព)។
បច្ចុប្បន្ននេះក្រុមជម្រើសជាតិថៃមាន ២០២ ពិន្ទុ នៅ FIFA Ranking ជាមួយនឹងការទទួលបាន ៤០ ពិន្ទុបន្ថែម ពួកគេយ៉ាងតិចណាសក៏ទទួលបាន ២៤២ ពិន្ទុដែរសម្រាប់ការប្រកួត ranking លើកក្រោយ។ ប្រសិនបើពួកគេឈ្នះក្រុម តៃវ៉ាន់ ពួកគេនឹងទទួលបាន ២៦៣ ឬក៏ ២៤៩ ប្រសិនបើស្មើ។
ប្រែសម្រួលដោយ៖ រិទ្ធី