គម្រោងបង្កើតសាកលវិទ្យាល័យកីឡានៅកម្ពុជាបោះជំហានទៅមុខមួយកម្រិតទៀតហើយ

នូ មករា August 15, 2017


ភ្នំពេញ៖ គម្រោងបង្កើតសាកលវិទ្យាល័យកីឡាឲ្យបាននៅចុងឆ្នាំ២០១៨ របស់ក្រសួងអប់រំយុវជន និងកីឡានៅតែបន្តទៅមុខជានិច្ច ជាមួយនឹងការតាំងចិត្តខ្ពស់ដោយមិនដកថយឡើយ ។ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ខាងសាកលវិទ្យាល័យកីឡាមួយនៅប្រទេសបារាំងបានបញ្ជូនសាស្ត្រាចារ្យរបស់គេមកកម្ពុជាដែលក្នុងឱកាសនោះពួកគេបានកោតសរសើរចំពោះការតាំងចិត្តខ្ពស់របស់ក្រសួងអប់រំយុវជន និង កីឡាកម្ពុជាដែលនៅតែប្ដេជ្ញាបង្កើតឲ្យខាងតែបានក្នុងការបង្កើតសាកលវិទ្យាល័យកីឡានៅចុងឆ្នាំក្រោយខាងមុខនេះ ។

លោកអនុរដ្ឋលេខាធិការបានឲ្យដឹងបន្ថែមថាសាស្ត្រាចារ្យបារាំងទាំងនោះបានសន្យាជួយកម្ពុជាក្នុងការរៀបចំមេរៀនសម្រាប់បង្រៀនដែលមានស្ដង់ដារសកលតែម្ដង ព្រោះថា ឈរលើមូលដ្ឋានជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធគឺជារឿងសំខាន់ហើយ ប៉ុន្តែមេរៀនគឺជារឿងបន្ទាន់មួយដោយគេមិនអាចបង្កើតសាកលវិទ្យាល័យមួយដែលគ្មានមេរៀនច្បាស់លាស់នោះទេ ។ ជាសាកលវិទ្យាល័យយ៉ាងហោចណាស់ក៏ត្រូវមានមហាវិទ្យាល័យចំនួន ៣ ជាចំណុះដែរ តែករណីនេះក្រសួងអប់រំយុវជន និងកីឡាបានរៀបចំរួចហើយ ។

តាមការគោលការណ៍ សាកលវិទ្យាល័យនឹងតម្រូវឲ្យនិស្សិតសិក្សារយៈពេល ៤ ឆ្នាំ ខណៈដែលនាពេលបច្ចុប្បន្នកម្ពុជាមានតែវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាតែប៉ុណ្ណោះហើយគរុសិស្សត្រូវសិក្សាត្រឹមតែរយៈពេល ២ ឆ្នាំបន្ទាប់មកពួកគេក្លាយជាគ្រូអប់រំកាយតាមសាលារៀនប៉ុណ្ណោះ ។ សម្រាប់សាកលវិទ្យាល័យកីឡា នឹងមានបង្រៀននូវឯកទេសដល់និស្សិតដែលបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេនឹងមានមុខវិជ្ជាកីឡាមួយច្បាស់លាស់បន្ថែមលើមុខវិជ្ជាអប់រំកាយ និងកីឡា៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត