សុីហ្គេម៖ ប្រតិភូកីឡាសីប៉ាក់តាក្រកម្ពុជាចេញដំណើរទៅម៉ាឡេសុីហើយកាលពីព្រឹកមិញ

នូ មករា August 14, 2017


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ប្រតិភូកីឡាសីប៉ាក់តាក្រកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសម៉ាឡេសុីហើយកាលពីព្រឹកថ្ងៃ១៤ ខែសីហានេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរនាសប្តាហ៍នេះ ។ នៅក្នុងឱកាសនោះដែរ ក៏មានជូនដំណើរពីសំណាក់លោក សំ សុខ​យី តំណាងលោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​រួមជាមួយក្រុមការងារជាច្រើននាក់ទៀតផងដែរ ។
គួររំលឹកដែរថា កាលពីព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០១៥ កន្លងទៅនាប្រទេសសិង្ហបុរី ក្រុមកីឡា​សី​ប៉ា​ក់តា​ក្រ ឬកីឡាឈិនឡូន​របស់​កម្ពុជាបានឈ្នះមេដាយមាសបន្ទាប់ពីបានយកឈ្នះ​លើ​ក្រុម​ម៉ាឡេសុីរួចមក ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត