មន្ត្រីកីឡា ២៦នាក់នៅខេត្តព្រៃវែងទទួលបានការបណ្តុះបណ្តាលវគ្គគ្រូស្ប៉េស្យាល់អូឡាំពិក

នូ មករា August 10, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកម្ពុជាបានបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តព្រៃវែង ដែលទើបបង្កើតថ្មីដោយមានសិក្ខាកាមចូលរួមចំនួន ២៦នាក់មកពីសាលាខេត្តព្រៃវែង, មន្ទីរសង្គមកិច្ច, មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរសុខាភិបាលខេត្តព្រៃវែងដែលបានប្រព្រឹត្តនៅរយៈពេល ២ថ្ងៃគឺពីថ្ងៃទី៧ ដល់ទី ខែសីហា ឆ្នាំ២០១៧ ហើយលោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាក៏បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះផងដែរ ។ គួរបញ្ជាក់ថា វគ្គនេះបានការទទួលការឧបត្ថម្ភពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកអន្តរជាតិ ខណៈដែលសិក្ខាកាមចូលរួមទាំង ២៦នាក់សុទ្ធតែបានទទួលវិញ្ញាបនប័ត្រស្ដីពីការចូលរួមគ្រប់ៗគ្នា ។ សូមបញ្ជាក់ដែរថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៥  ដែលជាចលនារបស់ស្ប៉េស្យាល់អូឡាំពិកពិភពលោកហើយមានកម្មវិធីហ្វឹកហាត់ និងប្រកួតជារៀងរាល់ឆ្នាំអស់រយៈពេលជាង ១០ឆ្នាំកន្លងមកហើយ។

នេះជាអង្គការសង្គមមួយដែលធ្វើសកម្មភពដើម្បីជួយដល់ជនខ្សោយបញ្ញាឲ្យស្មើមុខស្មើមាត់គេនៅក្នុងសង្គមតាមរយៈការលេងកីឡា និងសកម្មភាពផ្សេងៗទៀត ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាក៏បានបង្កើតឱ្យមានអនុគណៈកម្មាធិការរាជធានី ខេត្តផងដែរដូចជា៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តស្វាយរៀង, ខេត្តបាត់ដំបង, ខេត្តព្រះសីហនុ, ខេត្តកណ្តាល, ខេត្តកំពត, បន្ទាយមានជ័យ និងខេត្តតាកែវ ហើយគិតត្រឹមពេលនេះព្រៃវែងជាខេត្តចុងក្រោយគេ ។ ការបង្កើតនេះគឺដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាបាល់ទាត់អនុតំបន់មេគង្គ អាស៊ីប៉ាស៊ីហ្វិក និងការប្រកួតកីឡារដូវក្តៅពិភពលោកថែមទៀតផង ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះអង្គការសង្គមខាងកីឡាមានចំនួន ៣ខុសៗគ្នានៅកម្ពុជាក៏ដូចជានៅលើពិភពលោកដែរគឺកីឡាអូឡាំពិកដែលជាកីឡាសម្រាប់អ្នកមានកាយសម្បទាគ្រប់គ្រាប់,  កីឡាប៉ារ៉ាឡាំពិកជាកីឡាសម្រាប់ជនពិការ និងកីឡាស្ប៉េស្យាល់អូឡាំពិកជាកីឡាសម្រាប់ជនខ្សោយបញ្ញា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត