គង់ សំបូរ និង ជឹម ចិត្រា ប្រកាសទទួលស្វាគមន៍អ្នកប្រដាល់ថៃលើសង្វៀន My TV

នូ មករា August 10, 2017


ភ្នំពេញ៖ អ្នកប្រដាល់គង់ សំបូរ របស់សមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន ៥៦ដង ឈ្នះ ៤៣ដង ចាញ់ ១១ដង ស្មើពិន្ទុ ២ដង និង ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន ១៣ដងនោះត្រៀមប្រកួតជាមួយអ្នកប្រដាល់ថៃ Kamphengsen Sit Kor ។ តាមពិតទៅកីឡាករថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេ ប៉ុន្តែបើមើលលើប្រវត្តិប្រកួតរបស់គេគឺមិនអន់ឡើយ ពោលគឺគេធ្លាប់ប្រកួតចំនួន ៧១ដង ឈ្នះ ៥០ដង ចាញ់ ១៧ដង ស្មើពិន្ទុ ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៤ដង ។

ចំណែកកីឡាករគង់ សំបូរ វិញគឺជាអ្នកប្រដាល់ដែលមានជង្គង់ និងកែងល្អតែអ្នកប្រដាល់រូបនេះមានមុខជ្រាយបន្តិច ហើយរាល់ការប្រកួតជាមួយអ្នកប្រដាល់បរទេសគេហាក់ដូចជាចាញ់ប្រៀបគូប្រកួតតែម្ដង ។ ដូច្នេះចាំមើលតើក្នុងការប្រកួតមួយនេះនរណាជាអ្នកឈ្នះ ?

មួយគូទៀតនោះគឺកីឡាករជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Amatak Kor Kamunwath ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ ចិត្រាមានប្រវត្តិប្រកួតចំនួន ២៧ដង ឈ្នះ ១៦ដង ចាញ់ ១០ដងស្មើពិន្ទុ ១ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ៦ដង ។ ចំពោះអ្នកប្រដាល់ថៃ Amatak Kor Kamunwath វិញមានប្រវត្តិប្រកួតចំនួន ៥៣ដង ឈ្នះ ២០ដង ចាញ់ ២២ដង ស្មើពិន្ទុ ១១ដង និងវាយគូប្រកួតឲ្យសន្លប់ ៣ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត