កំពែង ខ្មៅ ប្រកាសជួបជាមួយខ្លាចាស់មកពីស្រុកថៃ ភូន សាវ៉ាត ដោយមិនញញើត!

នូ មករា August 10, 2017


ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជាកំពែង ខ្មៅ បានថ្លែងដោយជឿជាក់ថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីតស៊ូជាមួយខ្លាស់ចាស់ជើងខ្លាំងថៃភូន សាវ៉ាត (Phuon Sawath) នៅលើសង្វៀនហ្គេនស្ប៊ើករបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី១២ ខែសីហាខាងមុខនេះ ។ គេសង្កេតឃើញថា មួយរយៈនេះអ្នកប្រដាល់ជើងចាស់ថៃរូបនេះមិនសូវមានឱកាសបានឡើងសង្វៀនប្រកួតទេ ម្យ៉ាងវិញទៀតគេច្រើនតែទទួលបរាជ័យជាបន្តបន្ទាប់ ប៉ុន្តែយ៉ាងណាក៏ដោយមុននឹងចាញ់ភូន សាវ៉ាត តែងតែធ្វើឲ្យគូប្រកួតទក់សាច់មិនស្ទើរនោះទេ ។ អ្នកប្រដាល់រូបនេះមិនត្រឹមតែការពារល្អនោះទេសូម្បីតែការវាយចេញក៏រហ័ស ធ្ងន់ និងចំគោលដៅបានច្រើនទៀតផង ។ កន្លងមកនេះ មានអ្នកប្រដាល់ខ្លាំងៗកម្ពុជាមិនតិចនាក់ទេដែលចាញ់ក្រោមថ្វីដៃអ្នកប្រដាល់ថៃរូបនេះ ។

ចំពោះកំពែង ខ្មៅវិញមួយរយៈនេះទោះបីគេមានមុខប្រកួតច្រើននៅតាមសង្វៀននានាក៏ពិតមែនតែការប្រកួតរបស់គេមិនសូវជាជួបលទ្ធផលល្អឡើយ ។ សូម្បីតែជួបប្រកួតជាមួយអ្នកប្រដាល់រួមជាតិឯងក៏កំពែង ខ្មៅជួបបរាជ័យច្រើនជាងឈ្នះដែរ ។ កីឡាកររូបនេះមានកលល្បិចវាយល្អតែភាពអំណត់របស់គេទាបណាស់ ព្រោះទំនងជាហ្វឹកហាត់មិនបានដិតដល់ឡើយបានជាវាយបានតែត្រឹមទឹកទី៣ ឬចុងទឹកទី២ បែរជាស្រុតកម្លាំងអស់បែបនេះ ។ នាពេលកន្លងមក គេសង្កេតឃើញថា ស្ទើរគ្រប់ការប្រកួតប្រសិនបើត្រឹមទឹកទី៣ គូប្រកួតមិនដួលទេនោះកំពែង ខ្មៅ នឹងវេទនាហើយ ។ ដូច្នេះ ចាំមើលអ្នកប្រដាល់កំពែង ខ្មៅអាចមានសមត្ថភាពយកឈ្នះលើអ្នកប្រដាល់វ័យចំណាស់ថៃភូន សាវ៉ាត បានដែរឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត