ទិវាកីឡាអាស៊ានរៀបចំជាលើកដំបូង ប៉ុន្តែគ្រោងប្រារព្ធធ្វើតាមខេត្តនានានៅឆ្នាំក្រោយៗ

នូ មករា August 8, 2017


ភ្នំពេញ៖ ទិវាកីឡាអាស៊ានត្រូវបានរៀបចំធ្វើជាលើកដំបូងនៅព្រឹកថ្ងៃទី៨ ខែសីហានេះនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ ក្រោមការរៀបចំដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ។ នេះជាទិវាមួយដែលរដ្ឋមន្ត្រីក្រសួងកីឡាអាស៊ានឯកភាពគ្នាធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែសីហាដើម្បីបំផុសឲ្យប្រជាជនក្នុងតំបន់អាស៊ានមានសុខដុមរមនាខាងសុខភាព ។

លោកអ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ទិវានេះមានអ្នកចូលរួមប្រមាណជាង ៧០០នាក់ដែលក្នុងនោះមានមន្ត្រីធ្វើការខាងកីឡា គរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមជាមួយប្រជាជនដែលមកហាត់ប្រាណដើម្បីសុខភាព ។ លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាលោកប៊ូ ជុំសេរី ដែលជាអនុរដ្ឋលេខាធិការ ព្រមទាំងលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក៏បានចូលរួមក្នុងទិវាកីឡាអាស៊ានថ្ងៃទី៨ សីហា(ASEAN Sport Day 8 Agust) នេះដែរ ។

លោករដ្ឋលេខាធិការបានថ្លែងថា ឆ្នាំនេះជាឆ្នាំដំបូងដែលក្រសួងទើបតែរៀបចំនៅរាជធានីភ្នំពេញប៉ុណ្ណោះប៉ុន្តែចាប់ពីឆ្នាំក្រោយៗទៅនឹងរៀបចំនៅតាមបណ្ដាខេត្តនានាទៀត ។ លោកបន្តថារដ្ឋមន្ត្រីក្រសួងកីឡាអាស៊ានបានរំពឹងទុកថានៅឆ្នាំ២០២០ ប្រជាជនក្នុងតំបន់អាស៊ាន ២០ភាគរយនឹងមកចូលរួមហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត