ប៉េតង់ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកទៅប្រកួតសុីហ្គេម បន្ថែមលើថវិកាសម្តេចតេជោ

នូ មករា August 8, 2017


ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន អនុប្រធានទី១សហព័ន្ធកីឡាប៉េតង់កម្ពុជាដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមស ខេង ប្រធានសហព័ន្ធបានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីប៉េតង់ទាំង ១៦រូប ព្រមទាំងគ្រូបង្វឹកមុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។

លោកអ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធបានសំណូមពរដល់កីឡាករ-កីឡាការិនីត្រូវតែសាមគ្គីគ្នាឲ្យបានល្អពិសេសវិញ្ញាសាប្រកួតជាក្រុមត្រូវតែមានស្មារតីក្រុម ការហូបចុកត្រូវប្រុងប្រយ័ត្ន និងមុនពេលប្រកួតមិនត្រូវដើរលេងឡើយ ។ ជាមួយគ្នានេះ លោកអ៊ឹម ផាត ដែលជាគ្រូបង្វឹកក្រុមប៉េតង់បុរសមានឲ្យដឹងថាការប្រកួតមានវិញ្ញាសាម្នាក់ទល់ម្នាក់, ២នាក់ទល់២នាក់, ៣នាក់ទល់៣នាក់ និងវិញ្ញាសាវាយគូចម្រុះបុរស-នារី ។ លោកសុខ ម៉ុង ដែលជាគ្រូបង្វឹកក្រុមប៉េតង់នារីបានឲ្យដឹងដែរថាបុរស និងនារីមានវិញ្ញាសាដូចតែគ្នាទេតែការប្រកួតលើកនេះអត់មានវិញ្ញាសាវាយយកពិន្ទុ (Shooting)ឡើយ ។

លោកឧត្តមសេនីយ៍ព្រហ្ម ឌិន បានចាត់ទុកថាការចេញទៅប្រកួតនេះគឺចេញទៅយកមេដាយព្រោះរាល់ពេលចេញទៅប្រកួតតែងតែបានមេដាយត្រឡប់មកវិញ ហេតុនេះវាមិនមែនជាដំណើរទៅផ្សងព្រេងនោះទេ ដូច្នេះទាំងកីឡាករ ទាំងកីឡាការិនីត្រូវតែសាមគ្គីគ្នាពេលប្រកួតត្រូវចេះអត់ធ្មត់ ចេះអធ្យាស្រ័យដល់គ្នា និងកុំបន្ទោសគ្នានៅពេលមានកំហុសតែត្រូវលើកទឹកចិត្តគ្នា ។ ជាមួយនឹងការជួបសំណេះសំណាលនេះលោកអនុប្រធានសហព័ន្ធទី១ បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រតិភូប៉េតង់ដែលត្រូវចេញទៅស៊ីហ្គេមក្នុងម្នាក់ៗចំនួន ១០០ដុល្លារបន្ថែមលើប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លាររបស់សម្ដេចតេជោហ៊ុន សែនទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត