Singapore Cup៖ តើបឹងកេត អាចសងសឹក Global បានទេល្ងាចនេះ?

នូ មករា August 8, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជានឹងត្រូវជួបក្រុមខ្លាំងហ្វីលីពីន Global FC នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៨ ខែសីហានេះ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរីនៅក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017 ។
នេះគឺជាការប្រកួតដ៏សំខាន់មួយរបស់ក្រុមបឹងកេត ដែលត្រូវសងសឹកក្រុម Global FC បន្ទាប់ពីក្រុមដឹកនាំបណ្ដោះអាសន្នដោយគ្រូជំនួយលោក ហៅ សុជាតិ ធ្លាប់បរាជ័យក្នុងដី ២-០ និងចាញ់ក្រៅដី ៣-១ នៅក្នុងការប្រកួតជម្រុះក្នុងពូល នៃពានរង្វាន់ AFC Cup 2017 កាលពីពេលកន្លងទៅ ។
យ៉ាងណាមិញបេសកកម្មមួយនេះ បានធ្វើឲ្យលោក ហៅ សុជាតិ មានការព្រួយបារម្ភច្រើន ព្រោះកូនក្រុមមួយចំនួនមានបញ្ហារបួស ស្របពេលក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ ទើបប្រកាសចែកផ្លូវជាមួយខ្សែបម្រើជប៉ុនកីឡាករ Tomoki កាលពីពេលថ្មីៗ ដែលធ្វើឲ្យជំនួបជើងទី១ ខាងលើកាន់តែជួបការលំបាកបន្ថែមទៀត ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត