U-12 ភ្នំពេញក្រោន ធ្វើដំណើរដល់ប្រទេសចិនហើយដើម្បីត្រៀមប្រកួតពានអន្ដរជាតិនៅទីនោះ

នូ មករា August 7, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោន អាយុក្រោម ១២ឆ្នាំ(U-12) បានចាកចេញពីប្រទេសកម្ពុជាទៅដល់ទីក្រុងប៉េកាំងប្រទេសចិនហើយ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Soong Ching Ling Cup, China-Asean Youth Football Friendly Matches ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈបេសកកម្មមួយនេះមានរយៈពេលជិត ១០ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ។
មុនចេញដំណើរក្រុមយុវជនភ្នំពេញក្រោន ក៏ទទួលបានការសំណេះសំណាលពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកីឡាផងដែរ ។ លោក អ៊ុក សិទ្ធិជាតិ បានថ្លែងថា៖ «ក្មួយៗទាំងអស់ ពិតជាមានសំណាងណាស់ ដែលតំណាងឲ្យប្រទេសជាតិ ។ នេះគឺដោយសារស្រុកទេស មានសន្តិភាព ទើបក្មួយមានឱកាសលេងកីឡា និងថែមទាំងបានចូលរួមការប្រកួតលក្ខណៈអន្តរជាតិ ។ ដូច្នេះក្មួយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ត្រូវចេះស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ ដែលដឹកនាំក្មួយទៅ ហើយក៏ត្រូវខិតខំដើម្បីជាកិត្តិយសជាតិផងដែរ» ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត