ក្រុម U-22កម្ពុជា នឹងទទួលបាន ២,០០០ដុល្លារភ្លាមរាល់ជ័យជម្នះនីមួយៗ នៅសុីហ្គេម

នូ មករា August 5, 2017


ភ្នំពេញ៖ សម្រាប់បេសកកម្មចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាពេលខាងមុខ ក្រុមបាល់ទាត់ជម្រើសជាតិ U-22កម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្រាបៀរអង្គរចំនួន ២,០០០ដុល្លារភ្លាមៗ សម្រាប់ការដណ្ដើមបានជ័យជម្នះក្នុងមួយប្រកួត នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ប៉ុន្ដែបើសិនក្រុមគោព្រៃកម្ពុជា អាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ពួកគេនឹងទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ ដោយស្វ័យប្រវត្តិតែម្ដង ។

នេះគឺជាការបញ្ជាក់ឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅក្នុងពិធីជួបជុំពិសារអាហារសាមគ្គី ដើម្បីអបអរសាទរដំណើរឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩-៣០ ខែសីហាខាងមុខ ។ លោកថា នេះជាការកំណត់របស់ក្រុមហ៊ុនដៃគូ តែយ៉ាងណាវាជាការលើកទឹកចិត្តដល់ពិសេសមួយដល់ក្រុមកីឡាករ ដើម្បីបង្កើនការខំប្រឹងក្នុងការស្វែងរកជ័យជម្នះជូនជាតិ ។

អគ្គលេខាធិការ NOCC ដដែលបន្ដថា ក្រៅពីការផ្ដល់ជូនដល់ក្រុម U-22កម្ពុជាខាងលើ គឺនៅមានប្រាក់រង្វាន់ជាច្រើនទៀត រួមទាំងថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ ដោយយអ្នកដណ្ដើមបានជ័យលាភីមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកនេះ ចំពោះអ្នកឈ្នះមេដាយលើវិញ្ញាសាឯកត្តជន ត្រូវទទួល ២៤,០០០ដុល្លារ, មេដាយប្រាក់ ១៣,៥០០ដុល្លារ និងមេដាយសំរឹទ្ធ ៧,០០០ដុល្លារ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត