សូត្រ ប៊ុនធី និង រឿង សោភ័ណ្ឌ ជួបថៃលើសង្វៀនថ្មីមួយទៀតរបស់អាសុីអាគ្នេយ៍នៅរសៀលថ្ងៃអាទិត្យ

នូ មករា August 4, 2017


ភ្នំពេញ៖ សង្វៀនស្រាបៀរកម្ពុជាដែលធ្លាប់ធ្វើឡើងនៅរៀងរាល់រសៀលថ្ងៃអាទិត្យ និងបានផ្អាកមួយរយៈនោះនឹងត្រូវបើកឡើងវិញហើយនៅថ្ងៃទី៦ ខែសីហានេះ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនស្រាបៀរកម្ពុជាគឺជាអ្នកឧបត្ថម្ភដដែលទេគ្រាន់តែប្ដូរយីហោទៅជាសង្វៀនបាលីប្លេក (Barrley Black) វិញតែប៉ុណ្ណោះ ។ ដើម្បីជាការស្វាគមន៍ដំណើរការឡើងវិញនេះអ្នកប្រដាល់កម្ពុជា ២ រូបត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ គឺសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក និង រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ ។

 

លោកញាន សុធី ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍បានឲ្យដឹងថាសូត្រ ប៊ុនធី ដែលមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៧៣ដង ចាញ់ ១៨ដង និងស្មើពិន្ទុ ៤ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់មកពីស្រុកថៃឈ្មោះផាត ផាយ៉ាក (Phat Phayak) ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ ផាត ផាយ៉ាក មានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ ៥៥ដង ចាញ់ ១០ដង និងស្មើពិន្ទុ ៣ដង ។ អ្នកប្រដាល់ថៃរូបនេះមិនខ្សោយទេ ប៉ុន្តែចំពោះអ្នកប្រដាល់កម្ពុជាប៊ុនធី វិញ កែង និងជង្គង់របស់គេអស្ចារ្យណាស់ ។ ដូច្នេះចាំមើល តើនរណាជាអ្នកដណ្ដើមបានជ័យជម្នះលើសង្វៀនថ្មីនេះ?

មួយគូទៀតនោះគឺកីឡាករ រឿង សោភ័ណ្ឌ ដែលមានប្រវត្តិប្រកួតចំនួន ១៥០ដង ឈ្នះ ១៣១ដង ចាញ់ ១៧ដង និងស្មើពិន្ទុ ២ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឃុន ផែន (Khun Phen) ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ ឃុន ផែន មានប្រវត្តិប្រកួតចំនួន ៩២ដង ឈ្នះ ៧២ដង ចាញ់ ១៧ដង និងស្មើពិន្ទុ ៣ដង ។ ការពិតទៅអ្នកប្រដាល់ថៃរូបនេះធ្លាប់ចាញ់សោភ័ណ្ឌ ម្តងរួចមកហើយ ហេតុនេះគេជឿថាការប្រកួតសងសឹកលើកនេះវាក៏មិនមែនជារឿងស្រួលសម្រាប់ឃុន ផែន នោះទេតែបើ សោភ័ណ្ឌហ៊ានមើលស្រាលគូប្រកួតគេក៏អាចរងគ្រោះថ្នាក់ដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត