ឌុម កែវដា និង ថុល មករា តស៊ូជាមួយថៃលើសង្វៀនគោជល់របស់ CNC នៅថ្ងៃសៅរ៍នេះ

នូ មករា August 4, 2017


ភ្នំពេញ៖ នៅលើសង្វៀនគោជល់របស់ CNC នាយប់ថ្ងៃទី៥ ខែសីហានេះ អ្នកប្រដាល់កម្ពុជា ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Chansik Sor Sophattrayim ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ ជាមួយគ្នានេះ ទោះបីគេមិនដឹងថាអ្នកប្រដាល់ថៃរូបនេះមានរបៀបវាយយ៉ាងណាក៏ពិតមែនក៏គេជឿថា រូបគេទំនងជាមិនខ្សោយនោះទេ ជាពិសេសប្រវត្តិប្រកួតរបស់គេក៏ធម្មតាដែរពោលគឺ ៨៥ដង ឈ្នះ ៦៣ដង ចាញ់ ២០ដងស្មើពិន្ទុ ២ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១៥ដងផងដែរ ។

ចំពោះកែវដា ដែលជាអ្នកប្រដាល់ចូលចិត្តប្រើកែង និងជង្គង់ដើម្បីបង្ក្រាបគូប្រកួតនោះមានប្រវត្តិប្រកួតចំនួន ៣៧ដង ឈ្នះ ២៩ដង ចាញ់ ៨ដង ។ រូបគេមានជំនឿចិត្តខ្លាំងណាស់ថាគេនឹងឈ្នះក្នុងការប្រកួតនេះជាមិនខានឡើយ ។

មួយគូទៀតនោះគឺ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡានឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Tamroutlek Tydet Ko-Ngin ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ កីឡាករកម្ពុជារូបនេះទើបតែត្រូវអ្នកប្រដាល់ថៃទាត់មួយជើងឲ្យសន្លប់កាលពីពេលថ្មីៗនេះទេ ។ គេមានប្រវត្តិប្រកួតចំនួន ៥៨ដង ឈ្នះ ៣៩ដង ចាញ់ ១៧ដង ស្មើពិន្ទុ ១ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់ ១៦ដង ។ អ្នកប្រដាល់កម្ពុជារូបនេះចូលចិត្តវាយប្រហារជើងក្រោមគូប្រកួតណាស់តែជើងក្រោមរបស់គេក៏អន់ណាស់ដែរ ។ ចំពោះអ្នកប្រដាល់ថៃ Tamroutlek Tydet Ko-Ngin វិញគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ។ គេមានប្រវត្តិប្រកួតចំនួន ៨៤ដង ឈ្នះ ៦៨ដង ចាញ់ ១៣ដង ស្មើពិន្ទុ ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ១១ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត