លោក Leornado៖ ក្រុម U-22កម្ពុជា គ្មានការប្រកួតមិត្តភាព មុនសុីហ្គេមឡើយ

នូ មករា August 4, 2017


ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហានេះ ក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា បានធ្វើការប្រមូលហ្វឹកហាត់ ៣ថ្ងៃរួចមកហើយ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលខាងមុខ ។ ប៉ុន្ដែទន្ទឹមនឹងការត្រៀមនេះ គឺក្រុម U-22កម្ពុជា ពុំមានគម្រោងប្រកួតមិត្តភាពណាមួយកើតឡើងឡើយ ដោយផ្ដោតតែលើការហ្វឹកហាត់មួយមុខគត់ ។
លោក Leonardo Vitorino គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបញ្ជាក់ថា កូនក្រុមខ្លួនបានធ្វើការងារធ្ងន់ពេកហើយ ពេលប្រកួតជម្រុះពានរង្វាន់ AFC U-23 Championship 2018 ដូច្នេះលោកមិនចង់ប្រកួតមិត្តភាពទេ គឺផ្ដោតតែលើការហ្វឹកហាត់ ។ លោកបានលើកឡើងថា៖ «យើងអត់មានគម្រោងប្រកួតមិត្ដភាពជាមួយក្រុមណាទេ ព្រោះយើងបានធ្វើការងារធ្ងន់ជាមួយក្រុមខ្លាំង ដូចជាជប៉ុន និងចិន ដែលប្រកួតដោយស្វិតស្វាញបំផុត តែឥលូវនេះ អ្វីដែលសំខាន់ គឺការរៀបចំក្រុម ដើម្បីត្រៀមទៅប្រកួតកីឡាស៊ីហ្គេម» ។
គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ក្រុមបាល់ទាត់ U-22កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងៗ ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត ខណៈប្រកួតបើកឆាកក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវជួបក្រុម U-22ហ្វីលីពីន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត