គង់ ហ៊ូវ សុំស្គាល់ កង សាយ៉ាម ខណៈអ្នកប្រដាល់ថៃកង ចក្រ ប្រកាសសងសឹកជាមួយព្រំ សំណាង

នូ មករា August 3, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជំនាន់ថ្មីកម្ពុជាគង់ ហ៊ូវ មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានប្រកាសសុំរាប់អានជាមួយអ្នកប្រដាល់ថៃកង សាយ៉ាម (Kong Sayam) នៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី៥ ខែសីហាខាងមុខ ។ នេះជាការប្រកួតមួយដែលគេជឿថាគង់ ហ៊ូវ អាចនឹងមានឱកាសច្រើនដើម្បីដណ្ដើមជ័យជំនះ ទោះបីរូបគេមុខមិនសូវរឹងក៏ពិតមែនតែអ្នកប្រដាល់រូបនេះអាចប្រើជើងទាត់បានល្អណាស់ទោះបីស្ថិតក្នុងជំហរបែបណាក៏គេអាចក៏គេនៅតែអាចទាត់ចេញបានដែរ ចំណែកកណ្ដាប់ដៃ និងជង្គង់ព្រមទាំងកែងរបស់គេក៏រហ័សណាស់ដែរតែប្រសិនបើគូប្រកួតពូកែកណ្ដាប់ដៃនោះគង់ ហ៊ូវ អាចលំបាកដែរ ។

ចំពោះអ្នកប្រដាល់ថៃកង សាយ៉ាម វិញធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ដែរ ហើយទោះបីគេខ្សោយជើងក្រោមបន្តិចក៏ពិតមែនតែកណ្ដាប់ដៃ ជង្គង់ និងស្នៀតទាត់របស់គេមិនស្រួលទប់ទល់នោះទេ ។ សម្រាប់ការប្រកួតនេះទាំងសងខាងសុទ្ធតែមានសង្ឃឹមថាឈ្នះដូចគ្នាតែមិនដឹងថាសំណាងល្អជារបស់នរណានោះទេ ។

មួយគូទៀតនោះគឺអ្នកប្រដាល់ថៃកង ចក្រ (Kang Chhak) ប្រកាសឡើងវាយសងសឹកជាមួយអ្នកប្រដាល់កម្ពុជាព្រំ សំណាង មកពីក្លិបទ័ពឆ័ត្រយោង៩១១ ។ អ្នកប្រដាល់ទាំង ២ រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម ។ នេះក៏ជាការសងសឹកមួយដែលគេជឿថាកង ចក្រ មានសង្ឃឹមតិចណាស់ដើម្បីយកឈ្នះ សំណាងនោះ ។ ជាការពិតហើយកង ចក្រ ធ្លាប់ប្រកួតជាមួយ សំណាង រួចមកហើយបន្ទាប់ពីគេលាចាកសង្វៀនប្រដាល់មួយរយៈមែនតែសំណាង ទោះបីមួយរយៈនេះគេមិនសូវមានឱកាសប្រកួតក៏ពិតមែនតែគេបានហ្វឹកហាត់ជាប្រចាំ ។ តាមពិតអ្នកប្រដាល់ថៃកង ចក្រ មានផ្លែវាយល្អតែគេមកប្រកួតលើកមុនកម្លាំងគេមិនទាន់គ្រប់គ្រាន់ឡើយ រូបគេក៏ញញើតកែង និងជង្គង់របស់សំណាងណាស់ដែរ ព្រោះធ្លាប់សន្លប់ម្តងរួចមកហើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត