លោកផ្កាយ ៣ ប្រមុខប្រដាល់គុនខ្មែរព្រមានខ្លាំងៗពាក់ព័ន្ធលើការគ្រប់គ្រងកីឡាករ

នូ មករា August 3, 2017


ភ្នំពេញ៖ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សាកលដែលបានធ្វើពេញមួយថ្ងៃទី២ ខែសីហាម្សិលមិញមកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃដដែល ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍នៅក្នុងពិធីបិទ នោះថាពេលនេះប្រដាល់គុនខ្មែរមានការរីកចម្រើនខ្លាំងណាស់ដែលជាមួយនឹងការរីកចម្រើននេះប្រដាល់គុនខ្មែរបានពង្រីកសាខាដល់បណ្ដាប្រទេសមួយចំនួនដូចជាអាមេរិក បារាំង ប៊ែលហ្ស៊ិក ជប៉ុន រួមទាំងប្រទេសខ្លះៗទៀត ពោលគឺស្ទើរតែគ្រប់ទ្វីបតែម្តង ហើយជាមួយនឹងការរីកចម្រើននេះសហព័ន្ធកំពុងតែពង្រីកសហព័ន្ធចំណុះនៅតាមបណ្ដាប្រទេសមួយចំនួនទៀតដើម្បីឲ្យគេដឹងថាប្រដាល់គុនបូរាណខ្មែរកំពុងតែមានសក្ដានុពលខ្លាំងណាស់នៅក្នុងពិភពលោក ។

  ជាមួយនឹងការរីកចម្រើននេះលោកផ្កាយ ៣ បានសំណូមពរដល់សមាជិកអង្គសិក្ខាសាលាទាំង ៥៥នាក់ដែលសុទ្ធតែជាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាទទួលបន្ទុកកីឡារបស់បណ្ដាខេត្ត-រាជធានីទាំង ២៥ និងក្រសួង ២គឺមហាផ្ទៃ និងការពារជាតិ ឲ្យរៀបចំសមាគម-ក្លិបប្រដាល់ឲ្យបានល្អ និងពោរពេញដោយគុណភាព ។ សម្រាប់ការរៀបចំសមាគម-ក្លិបជារឿងរបស់មន្ទីរអប់រំនៃរាជធានី-ខេត្តនីមួយៗដែលជាអាជ្ញាធរកីឡា ចំណែកឯសហព័ន្ធគ្រាន់តែចាំអនុញ្ញាត និងផ្ដល់អាជ្ញាប័ណ្ណទទួលស្គាល់ប៉ុណ្ណោះ ។

ជាមួយគ្នានេះលោកបានបន្ថែមថា បណ្ដាក្លិបនានាដែលមានកីឡាករល្អៗមិនត្រូវបញ្ជូនទៅប្រកួតនៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតពីសហព័ន្ធនោះទេ ព្រោះកន្លងមកបណ្ដាក្លិបនៃខេត្តជាយដែនមួយចំនួនចូលចិត្តលួចបញ្ជូនអ្នកប្រដាល់ទៅប្រកួតនៅប្រទេសថៃដោយមិនឲ្យសហព័ន្ធដឹងនោះទេ ប៉ុន្តែពេលមានបញ្ហាក៏នាំគ្នារត់រកសហព័ន្ធឲ្យជួយដែលនេះជាបញ្ហាដែលត្រូវតែបញ្ឈប់កុំឲ្យមានតទៅទៀត ។ ម្យ៉ាងទៀត ពេលខ្លះការចេញទៅប្រកួតនៅប្រទេសថៃកីឡាករខ្លះបានតុបតែងខ្លួនតាមរបៀបថៃដែលនេះជាការជាន់ឈ្លីវប្បធម៌ខ្លួនឯង ហើយចាប់ពីពេលនេះទៅសហព័ន្ធនឹងបញ្ចប់អាជ្ញាប័ណ្ណសម្រាប់អ្នកប្រដាល់ណាដែលធ្វើបែបនេះហើយបើក្នុងករណីធ្ងន់ធ្ងរអាចនឹងបិទក្លិបចោលតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត