សិក្ខាកាម ៥០នាក់ចូលរួមសិក្សាបន្ថែមពីរចនាសម្ព័ន្ធដឹកនាំ និងបច្ចេកទេសគុនខ្មែរ និងប្រដាល់សកល

នូ មករា August 2, 2017


ភ្នំពេញ៖ ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡានោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកសិក្ខាសាលាមួយនៅថ្ងៃទី២ ខែសីហាដោយមានការចូលរួមជាអធិបតីពីលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថាក្នុងកម្មវិធីសិក្ខាសាលនេះ មានសិក្ខាកាមចូលរួមចំនួន ៥០រូបមកពីរាជធានី ខេត្តទាំង២៥ និងក្រសួង ២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ។

វគ្គនេះពិភាក្សាលម្អិតទៅលើបទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រកួត បទបញ្ជាគ្រប់គ្រងការប្រកួត លក្ខន្តិកៈ និងស្វែងយល់ពីវេជ្ជសាស្ត្រកីឡាផងដែរ ហើយវាគ្មិនដែលឧទ្ទេសនាមមានដូចជា៖ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាដែលធ្វើបទបង្ហាញពីរចនាសម្ព័ន្ធនៃប្រដាល់សាកល និងប្រដាល់គុនខ្មែរ ។ លោកឧត្តមសេនីយ៍ និន ភិរម្យ ធ្វើបទបង្ហាញពីការរៀបចំសមាគមក្លិប, លោកមាស សុខគ្រី ធ្វើបទបង្ហាញពីបទបញ្ជាបច្ចេកទេសរៀបចំការប្រកួត និងលោកវេជ្ជបណ្ឌិតមាស វុឍ្ឍី ធ្វើបទបង្ហាញពីសុខភាព និងកីឡា ។

លោកអ៊ុក សិទ្ធិជាតិ បានចាត់ទុកថានេះជាផ្នែកមួយនៃការបំផុស និងនាំគ្នាស្វែងយល់ឲ្យកាន់តែច្បាស់ពីរចនាសម្ព័ន្ធប្រដាល់គុនខ្មែរ និងសាកលកម្ពុជា ។ ជាមួយគ្នានេះ លោកបានបន្តថារដ្ឋបានចំណាយថវិកាច្រើនណាស់ដើម្បីវិនិយោគវិស័យកីឡា ហើយការកសាងធនធានកីឡាវាមិនមែនជារឿងសាមញ្ញដូចការសង់ផ្ទះនោះទេ ព្រោះមានលុយគេអាចសង់ផ្ទះបានភ្លាមតែមានលុយមិនទាន់អាចកសាងធនធានមនុស្សបានភ្លាមៗនោះទេ ។ ម្យ៉ាងទៀត កីឡាទាមទារឧបនិស្ស័យ ទាមទារការលះបង់ និងទាមទារការហ្វឹកហាត់ ។

ចំណែកអ្នកហ្វឹកហាត់កីឡាល្អ និងមានសមត្ថភាពអាចឈ្នះមេដាយ ពេលនោះគេនឹងទទួលបានប្រាក់រង្វាន់ដើម្បីអាចកែប្រែជីវភាពបានប្រសើរជាងមុន ។ ហេតុនេះបណ្ដាខេត្តនីមួយៗបើចង់មានកីឡាខ្លាំងត្រូវតែហ៊ានវិនិយោគលើវិស័យកីឡានេះឲ្យបានល្អ ។ លោកបានបន្ថែមថា សព្វថ្ងៃនេះនៅកម្ពុជាកីឡាដែលកំពុងពេញនិយមជាងគេគឺបាល់ទាត់ និងប្រដាល់នេះឯងហេតុនេះខេត្ត-រាជធានីទាំងអស់ត្រូវតែអភិវឌ្ឍប្រភេទកីឡានេះឲ្យបានដើម្បីកសាងធនធានមនុស្សសម្រាប់ការប្រកួតកីឡាជាតិ ឬការប្រកួតកីឡាស៊ីហ្គេមដែលសុទ្ធមានវិញ្ញាសាប្រដាល់ទាំងអស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត