ឃឹម បូរ៉ា ប៉ះអ្នកប្រដាល់ថៃលើសង្វៀនអាសុីអាគ្នេយ៍នៅថ្ងៃសៅរ៍នេះ

នូ មករា August 1, 2017


ភ្នំពេញ៖ នៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី៥ ខែសីហាខាងមុខនេះ កីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ស៊ីង ភូថុន (Sing Phuoyhon) ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ បូរ៉ា មានបច្ចេកទេសកែង និងជង្គង់ល្អ និងមិនងាយស្រួលទប់ទល់នោះទេចំណែកកណ្ដាប់ដៃ និងស្នៀតទាត់របស់គេក៏ល្អ និងរហ័សណាស់ដែរតែអ្នកប្រដាល់រូបនេះបើគូប្រកួតធ្វើឲ្យឈឺសាច់បន្តិចនោះគេហាក់ដូចជាឆាប់បាត់បង់ភាពក្លាហានណាស់ ។ ទោះជាយ៉ាងណាក៏អ្នកប្រដាល់កម្ពុជារូបនេះអាចតស៊ូជាមួយគូប្រកួតបាន ៥ទឹកជានិច្ច ។

ចំពោះស៊ីង ភូថុន វិញគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលទប់ទល់ដែរ ហើយនាពេលកន្លងមកមានអ្នកប្រដាល់ខ្មែរមិនតិចទេដែលរងបរាជ័យក្រោមថ្វីដៃរបស់អ្នកប្រដាល់ថៃរូបនេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត