ចាន់ សំអាត ស្កាត់ពីព្រំដែនមកប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀនអាសុីអាគ្នេយ៍

នូ មករា August 1, 2017


ភ្នំពេញ៖ អ្នកប្រដាល់ចាន់ សំអាត មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលមានរហស្សនាមថាខ្លាចាស់ភ្នំដងរែក នោះបានប្រកាសថានឹងប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា (Re Da) លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី៥ ខែសីហាខាងមុខ ។ នេះគឺជាជំនួបលើសង្វៀនលើកដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូប ខណៈដែល សំអាត គេមិនសូវមានឱកាសបង្ហាញមុខប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះទេដោយសារតែគេរវល់ប្រកួតនៅសង្វៀនផ្សេងៗទៀត ។ រូបគេក៏ជាអ្នកប្រដាល់ដែលវាយមិនសូវប្រើកម្លាំងនោះទេតែគេប្រើស្នៀត និងកលល្បិចដើម្បីយកឈ្នះគូប្រកួតព្រោះបើប្រើកម្លាំងក៏គេមិនអាចតស៊ូបានច្រើនទឹកឡើយ ដោយសារតែមានវ័យច្រើនដែរហើយ ។

កីឡាករចាន់ សំអាត ពូកែប្រើកែង និងជង្គង់បានល្អ ចំពោះស្នៀកណ្ដាប់ដៃ និងទាត់ក៏មិនអន់ដែរមិនតែប៉ុណ្ណោះការវាយចេញរបស់គេរហ័សរហួនណាស់ចំណែកបច្ចេកទេសការពារក៏រឹងមាំល្អដែរ ។ ចំពោះរ៉េ ដា វិញគេធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ណាស់ ដូច្នេះគេពិតជាខ្លាចាស់ចង្កូមពឹសឆ្លងដែនមែន ។ កីឡាកររូបនេះមានវ័យចំណាស់មែនតែកម្លាំងរបស់គេមិនចាស់ទៅតាមវ័យនោះទេ ។ ជង្គង់ កែង កណ្ដាប់ដៃ ទាត់ ការពារគឺល្អទាំងព្រមតែម្ដង ។ គេមានចិត្តត្រជាក់ណាស់ ហើយបើគូប្រកួតឆេវឆាវគេកាន់តែធ្វើឲ្យគូប្រកួតនោះឆាប់បរាជ័យថែមទៀត ។ ការជួបគ្នាជាលើកដំបូងរបស់ខ្លាចាស់ទាំង ២ រូបនេះមិនដឹងថាជ័យជម្នះធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកប្រដាល់ឆ្លងដែនរ៉េ ដា ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកលេងជាយដែនចាន់ សំអាត នោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត