FFC បង្ហាញបញ្ជីឈ្មោះក្រុម U-22 ត្រៀមស៊ីហ្គេមផ្លូវការ តែគ្មានកីឡាករបឹងកេតសូម្បីម្នាក់

នូ មករា July 31, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះមន្ដ្រីបច្ចេកទេស និងកីឡាករ នៃក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា(U-22) ជាផ្លូវការហើយដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ចាប់ពីថ្ងៃទី០១ ខែសីហាស្អែកនេះ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមុនគេ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ខាងមុខ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅក្នុងចំណោមបញ្ជីឈ្មោះខាងលើ គឺមានកីឡាករ ២០នាក់ មកពី ៥ក្លឹបផ្សេងៗគ្នា ប៉ុន្ដែពុំមានវត្តមានកីឡាករក្លឹបការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បឹងកេតអែហ្វស៊ីឡើយ ។ ផ្ទុយទៅវិញ មានកីឡាករក្លឹបភ្នំពេញក្រោនដល់ទៅ ៨នាក់ និងកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង ៧នាក់  រីឯ ៥នាក់ទៀត មកពីក្លឹបប៉ូលិស, ក្រសួងការពារជាតិ និងក្លឹបណាហ្គាវើល ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត