ក្ដៅៗ កីឡាករកម្ពុជា ដុន សម្ផស្ស ឈ្នះមេដាយសំរឹទ្ធពិភពលោក ១គ្រឿងហើយនៅអាមេរិក!

នូ មករា July 31, 2017


ភ្នំពេញ៖ គិតត្រឹមថ្ងៃប្រកួតដំបូងរបស់កម្ពុជានោះ កីឡាករ ដុន សម្ផស្ស ទើបតែដណ្តើមបានមេដាយសំរឹទ្ធកម្រិតពិភពលោកបាន ១គ្រឿងហើយកាលពីល្ងាចម្សិលមិញនេះផ្នែកកីឡាសូរីនហ្ស៊ិកាំប៉ូ ដែលរៀបចំនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។
យោងតាមទំព័រ Facebook របស់ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូ លោកឡាចច័ន្ទ សុវណ្ណ បានឱ្យដឹងថា កីឡាករ ដុន សម្ផស្ស បានឈ្នះមេដាយសំរឹទ្ធមួយគ្រឿងកាលពីម្សិលមិញដែលជាមេដាយដំបូងគេសម្រាប់វិញ្ញាសាកីឡាមួយនេះហើយក្រុមកម្ពុជានឹងនៅប្រកួតបន្តទៀតរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ ។
ខណៈនេះដែរ កីឡាការិនីដែលជាកូនបង្កើតរបស់លោក ២រូប គឺកីឡាការិនី សុវណ្ណ រចនា និងសុវណ្ណ រតនៈ មិនទាន់ប្រកួតលើវិញ្ញាសាសម្តែងគូនៅឡើយទេ ។ ប្រធានសហព័ន្ធរូបនេះ ធ្លាប់បានបង្ហាញក្តីសង្ឃឹមមុនចេញទៅប្រកួតថា អត្តពលិកទាំង ៣រូបរបស់កម្ពុជានឹងអាចដណ្ដើមបានមេដាយមកជូនជាតិ បាន ១០០% បន្ទាប់ពីបានឆ្លងកាត់ការបង្វឹកយ៉ាងល្អពីគ្រូបង្វឹកជនជាតិជប៉ុនដែលគ្រូបង្វឹកលំដាប់ពិភពលោកផងនោះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតសូរីនហ្សិកាំប៉ូកម្រិតពិភពលោកនេះចាប់ផ្ដើមពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ។ ជាមួយគ្នានេះដែរ កីឡាករ ដុន សម្ផស្ស ដែលជាបេក្ខភាព ១រូបតំណាងឲ្យកម្ពុជាឈ្នះមេដាយសំរឹទ្ធពិភពលោកបានលើកឡើងថា នេះជាលើកទី១ របស់ពួកគេហើយសម្រាប់ការចូលរួមការប្រកួតសកលនេះហើយរូបគេពិតជាសប្បាយរីករាយណាស់ដែលបានឈ្នះមេដាយមកជូនជាតិកម្ពុជា។
លោកឡាច ច័ន្ទសុវណ្ណ បានបន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន និងលោកឧកញ៉ា សុខ ផេង និងបណ្តាសិស្សទាំងអស់ដែលបានឧបត្ថម្ភ គាំទ្រសហព័ន្ធសូរីនហ្ស៊ិកាំប៉ូឲ្យទទួលបានជោគជ័យជូនជាតិមាតុភូមិយើងពេលនេះ! និងសូមអរគុណប្រជាជនខ្មែរទាំងអស់ដែលតែងតែគាំទ្រកីឡាជាតិយើងជានិច្ច!» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត