បើកឆាកពាន Futsal ក្រុមអាណាចក្របៃតង និងឪម៉ាល់ បំបាក់គូប្រកួតចាស់ដៃរៀងៗខ្លួន

នូ មករា July 31, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយកាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលកីឡា The Blue ដោយមាន ៨គូ ប៉ុន្ដែក្នុងនោះក្រុមអាណាចក្របៃតង និងក្រុមឪម៉ាល់ សុទ្ធតែបានបំបាក់គូប្រកួតយ៉ាងចាស់ដៃរៀងៗខ្លួន ដើម្បីទទួលបាន ៣ពិន្ទុលើកដំបូងក្នុងពូលD ។
   
សម្រាប់ក្រុមចាស់វស្សាអាណាចក្របៃតង បានយកឈ្នះក្រុម EMERALD FT ដោយលទ្ធផល ១២-១ ខណៈក្រុមឱម៉ាល់ បានបំបាក់ក្រុម IP FC ដោយលទ្ធផល ១៨-២ ។ នេះគឺជាជ័យជម្នះ អមដោយការទាត់បាល់បញ្ចូលទីគូប្រកួតច្រើនជាងគេប្រចាំសប្ដាហ៍ទី១ ។
រីឯលទ្ធផល ៣ពូលទៀត រួមមានពូលA ក្រុម Panda FC យកឈ្នះក្រុម BA United ៥-១ និងក្រុម 3G យកឈ្នះក្រុមនាគអាស៊ី ៧-២ ។ ពូលB ក្រុមឆន្ទៈកីឡា លត់ក្រុម VK United ៨-៣ និងក្រុមយុវជនកំចាយមា យកឈ្នះក្រុម Fan Sport ៩-៤ ។ ចំណែកពូលC ក្រុមបាត់ដំបង យកឈ្នះក្រុម SNOUL FT ៥-៣ និងក្រុម Down Town យកឈ្នះក្រុម Daniel ៤-៣ ។
 សូមបញ្ជាក់ថា ពានបាល់ទាត់ក្នុងសាលថ្នាក់ជាតិនេះ គឺមាន ២០ក្រុមចូលរួម និងបែងចែកជា ៤ពូល ដើម្បីប្រកួតសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ។ ចំណែកក្រុមលេខ៣ ពូលA និងពូលB រួមទាំងលេខ៣ ពូលC និងពូលD ត្រូវជ្រើសរើសក្រុមល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គ ១០ក្រុមចុងក្រោយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត