លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន លត់ EDC ៦-៣ ឡើងឈរលេខ២ បណ្ដោះអាសន្ន

នូ មករា July 31, 2017


ភ្នំពេញ៖ ឈានដល់សប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ភ្នំពេញក្រោន បានហក់ឡើងឈរលេខរៀងទី២ ក្នុងតារាងពិន្ទុបណ្ដោះអាសន្នហើយ បន្ទាប់ពីរកបាន ៣ពិន្ទុក្រៅដីបន្ថែម តាមរយៈការយកឈ្នះក្រុមអគ្គិសនីកម្ពុជា(EDC) ដោយលទ្ធផល ៦-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ។

គ្រាប់បាល់ជ័យជម្នះរបស់ភ្នំពេញក្រោន គឺធ្វើសម្រេចដោយប្រធានក្រុមកីឡាករ កុក បូរីស ៣គ្រាប់, កីឡាករ Gisung, Booysen Shane និងកីឡាករ ប្រាក់ ធីវ៉ា ម្នាក់ ១គ្រាប់ ហើយនេះក៏ជាជ័យជម្នះលើកទី២ ផងដែរ ខណៈកាលពីជួបគ្នាជើងទី១ អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនបានយកឈ្នះក្នុងទឹកដី ជាមួយលទ្ធផល ៥-៤ លើក្រុម EDC ។

ជ័យជម្នះនេះ បានជួយក្រុមភ្នំពេញក្រោន ហក់ឡើងពីលេខ៤ ទៅឈរលេខរៀងទី២ វិញ បន្ទាប់ពីឆ្លងកាត់ ១៤ប្រកួតឈ្នះ៨ ស្មើ៣ និងចាញ់៣ មាន ២៧ពិន្ទុ លើក្រុមក្រសួងការពារជាតិមាន ២៧ពិន្ទុស្មើគ្នា និងក្រុមបឹងកេតមាន ២៦ពិន្ទុក្នុងដៃ តែតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង មាន ៣១ពិន្ទុឈរកំពូលតារាង ជាមួយនឹងលទ្ធផល ១៤ប្រកួតដូចគ្នា ឈ្នះ៩ ស្មើ៤ និងចាញ់១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត