ស្អែកនេះ អត្តពលិកវ៉ូវីណាម ១២រូបនឹងចេញទៅប្រកួតជើងឯកពិភពលោកនៅឥណ្ឌា

នូ មករា July 29, 2017


ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដាស្អែកនេះកីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជាចំនួន ១២រូបនឹងចេញដំណើរទៅប្រកួតដណ្ដើមជើងឯកពីភពលោកលើកទី៥ នៅប្រទេសឥណ្ឌាហើយ ។ នេះជាការចេញទៅប្រកួតប្រកបដោយជំនឿចិត្តខ្ពស់ដោយសារពួកគេបានទៅហ្វឹកហាត់នៅប្រទេសវៀតណាមរយៈពេលកន្លះខែហើយទើបតែត្រឡប់មកវិញនៅថ្ងៃទី២៨ ខែកក្កដាថ្មីៗនេះ ។ ជាមួយគ្នានេះ ក្រសួងអប់រំយុវជន និងកីឡា បានជួយឧបត្ថម្ភប្រាក់ហោប៉ៅ និងតម្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរដែលជាមួយគ្នានេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជួយផ្ដល់សម្លៀកបំពាក់ចំនួន ២០សម្រាប់ដើម្បីចេញទៅប្រកួត ។ ទន្ទឹមនឹងនេះ ផ្នែកឯកជនមួយចំនួនក៏បានជួយឧបត្ថម្ភជាដែរដូចជាក្រុមហ៊ុនលក់សម្ភារៈកីឡា Star Sports ដែលបានជួយឧបត្ថម្ភស្បែកជើងចំនួន ២០សម្រាប់ រីឯក្រុមហ៊ុន TN Sports បានជួយឧបត្ថម្ភអាវកីឡាចំនួន២០ និងក្រុមហ៊ុនលក់សម្ភារៈកីឡា Home Sports បានឧបត្ថម្ភកាបូបដាក់សម្ភារៈកីឡាចំនួន ១៦ផងដែរ ។

លោកឧកញ៉ារ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញពីជំនឿចិត្តថាលើកនេះកម្ពុជានឹងទទួលបានលទ្ធផលល្អជាងកាលពីឆ្នាំ២០១៥ ដោយកាលពីការប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ២០១៥ នៅប្រទេសអាល់ហ្ស៊េរីកម្ពុជាបានបញ្ជូនកីឡាករ ២រូបទៅចូលរួមប្រកួតដែលកាលនោះកីឡាករទិន ភាព ដែលគេស្គាល់ជាទូទៅថាអ្នកប្រដាល់ជើងខ្លាំងសែន រ៉ាឌី នោះដណ្ដើមបានមេដាយមាសពិភពលោក ។ សម្រាប់លើកនេះកម្ពុជាមានសង្ឃឹមថាអ្វីៗនឹងកាន់តែល្អប្រសើរថែមទៀត ។ កីឡាការីនីប៉ាល់ ឆរស្ មីដែលធ្លាប់ដណ្ដើមបានមេដាយប្រាក់ចំនួន ៣គ្រឿងក្នុងការប្រកួតជើងឯកពិភពលោកលើកទី៣ ក៏ដូចជាមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៦ និង ទី២៧ និងមេដាយមាសក្នុងការប្រកួតកកីឡាឆ្នេរខ្សាច់នោះមានជំនឿចិត្តថានឹងធ្វើបានល្អដូចលើកមុនទៀត ។ ព្រមគ្នានេះ កីឡាការិនីពៅ សុខា និងកីឡាករលី បូរ៉ាមីដែលជាអ្នកធ្លាប់ដណ្ដើមបានមេដាយមាសក្នុងស៊ីហ្គេមនិងកីឡាឆ្នេរខ្សាច់នោះសុទ្ធតែមានជំនឿចិត្ត និង ប្ដេជ្ញាដណ្ដើមមេដាយឲ្យបាន ។ ចំពោះកីឡាករទិន ភាពដែលជាម្ចាស់មេដាយមាសក្នុងការប្រកួតជើងឯកពិភពលោកលើកទី ៤នៅប្រទេសអាលហ្ស៊េរីនោះបាននិយាយថាគេបានទៅត្រាំពឹសនៅវៀតណាមមួយរយៈ មិនតែប៉ុណ្ណោះគេបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំងដូច្នេះគេជឿថាគេនឹងបានទទួលលទ្ធផលល្អ ។ កីឡាករទិន ឌីន និង កីឡាការិនីចាន់ សីហាដេលទើបតែចេញទៅប្រកួតជាលើកដំបូងនោះក៏ប្ដេជ្ញាថានឹងធ្វើឲ្យបានល្អដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត