ក្លិបប្រដាល់អេ ភូថង ដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតទូទាំងរាជធានីភ្នំពេញ

នូ មករា July 28, 2017


ភ្នំពេញ៖ ការប្រកួតប្រដាល់ជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៧ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដាមកនោះបានបញ្ចប់ហើយនៅថ្ងៃទី២៨ ខែកក្កដានេះនាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ។ លោក អ៊ុក ចន្ថាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានឲ្យដឹងថាមានក្លិបប្រដាល់គុនខ្មែរចំនួន ៧ ចំណុះរាជធានីភ្នំពេញដែលមានអ្នកប្រដាល់គុនខ្មែរចំនួន ៣១នាក់ក្នុងប្រភេទទម្ងន់ចាប់ពី ៥១គីឡូក្រាមដល់ ៧១គីឡូក្រាមចូលរួមប្រកួត ។ ក្រៅពីនោះមានអ្នកប្រដាល់សាកលចាប់ពីប្រភេទទម្ងន់៤៥ ដល់៦៩គីឡូក្រាមចំនួន១៦នាក់បានចូលរួមប្រកួតដែរ ។

លោកអនុប្រធានមន្ទីរបានចាត់ទុកថានេះជាការប្រកួតដ៏ល្អមួយដោយទាំងអាជ្ញាកណ្ដាល-ចៅក្រម បានបំពេញការងារដោយយុត្តិធម៌ ចំណែកឯអ្នកប្រដាល់ក៏មានវិន័យល្អគោរពពេលម៉ោងប្រកួតប្រធានក្លិប គ្រូប្រដាល់ក៏គ្រប់គ្រងកីឡាកររបស់ខ្លួនបានល្អនិងគោរពពេលវេលាប្រកួតទៀតផង ។ លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧត្តមសេនីយ៍ឯកតែម ម៉ឺន បានមានប្រសាសន៍ដែរថាការប្រកួតលើកនេះសមត្ថភាពអ្នកប្រដាល់មានការរីកចម្រើនជាងលើកណាៗទាំងអស់ ។

លោកបានសំណូមពរឲ្យអ្នកប្រដាល់ទាំងអស់ប្រកួតគ្នាក្នុងន័យសាមគ្គីមិត្តភាព អធ្យាស្រ័យ ញញឹមរកគ្នាគឺប្រកួតគ្នាតែលើសង្វៀនបានហើយ ។ ចំពោះអាជ្ញាកណ្ដាល-ចៅក្រម ដែលបំពេញការងារបានល្អហើយនោះត្រូវបន្តពង្រឹងនូវការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត ។ គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល ៥ថ្ងៃនេះក្លិបអេភូថងកីឡាបានទទួលពានធំក្នុងឋានៈជាក្លិបដែលដណ្ដើមបានមេដាយច្រើនជាងគេ រីឯលេខ២ បានទៅក្លិបតាឡីដំរីមានរិទ្ធ និង លេខ៣ បានទៅក្លិបនិរោធន៍មានជ័យ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត