ប្រធានសហព័ន្ធប្រដាល់ទាំង ២ ប្រកាសឈប់អនុញ្ញាតឲ្យអ្នកត្រូវប្រកួតសុីហ្គេមឡើងសង្វៀនទៀតហើយ

នូ មករា July 28, 2017


ភ្នំពេញ៖ បន្ទាប់ពីឆ្លងផុតសប្ដាហ៍នេះទៅ អ្នកប្រដាល់គុនខ្មែរទាំង ៥ រូបដែលមានឈ្មោះត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនឹងត្រូវសហព័ន្ធឈប់អនុញ្ញាតឲ្យឡើងសង្វៀនប្រកួតទៀតហើយ ដោយលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានចំណាយប្រាក់សម្រាប់ថ្លៃអាហារដែលមានចំនួន ១៥០ដុល្លារក្នុងមួយខែបន្ថែមទៀតដោយមិនឲ្យប៉ះពាល់ដល់ប្រាក់ខែចាប់ពីពេលនេះរហូតដល់ថ្ងៃចេញទៅស៊ីហ្គេម ពោិលគឺពួកគេទាំង ៥រូបត្រូវស្ថិតនៅក្រោមការឃ្លាំមើលដោយប្រុងប្រយ័ត្នពីមន្ត្រីសហព័ន្ធ និងអនុរក្សរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានឲ្យដឹងដែរថាអ្នកប្រដាល់ទាំង ៥រូបដែលត្រូវទៅស៊ីហ្គេមនោះមានដូចជា៖ ម៉ឺន សុភា ប្រកួតក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម, មឿន សុខហ៊ុច ទម្ងន់ ៦៩គីឡូក្រាម, ឃឹម ឌីម៉ា ទម្ងន់ ៦៣,៥០គីឡូក្រាម, ឡៅ ចិត្រា ទម្ងន់ ៥៧គីឡូក្រាម និង វ៉ាន់ វឿន ទម្ងន់ ៥៤គីឡូក្រាម ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានឲ្យដឹងដែរថា សម្រាប់ប្រដាល់សាកលគឺនឹងបញ្ជូនទៅចូលរួមប្រកួតចំនួន ៥រូបដែរក្នុងនោះមានដូចជា៖ អ្នកប្រដាល់សាន តុលា ទម្ងន់ ៥២គីឡូក្រាម, ណាត សៀកនិន ទម្ងន់ ៥៦គីឡូក្រាម, ហង់ រ៉ាម៉ន ទម្ងន់ ៤៨គីឡូក្រាម, ផល សោភ័ណ្ឌ ទម្ងន់ ៦៤គីឡូក្រាម និង ហ្វីលីក មីលីនម៉ាទីន ទម្ងន់ ៨១គីឡូក្រាម ។ ពេលនេះអ្នកប្រដាល់សាកលចំនួន ៣រូបកំពុងតែហ្វឹកហាត់នៅប្រទេសថៃគឺអ្នកប្រដាល់ផល សោភ័ណ្ឌ, ណាត សៀកនិន និង ហ្វីលីក មីលីនម៉ាទីន ។ លោកប្រធានសហព័ន្ធមានជំនឿចិត្តថាអ្នកប្រដាល់ទាំង ៣ រូបដែលកំពុងតែហ្វឹកហាត់នៅប្រទេសថៃនេះលោកមានជំនឿចិត្តលើគេច្រើនថានឹងអាចដណ្ដើមបានមេដាយ ។ ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរវិញលោកប្រធានសហព័ន្ធបានបញ្ជាក់ដែរថា លោកបាកដាក់កំហិតឲ្យគេហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពព្រោះក្រសួងអប់រំក៏បានផ្ដល់ប្រាក់ខែឲ្យគេច្រើន ហើយសហព័ន្ធក៏ឧបត្ថម្ភគេច្រើនដែរហេតុនេះគេត្រូវតែធ្វើអ្វីមួយដើម្បីតបស្នងមកវិញ ជាងនេះទៅទៀតបើគេអាចឈ្នះបានមេដាយគឺគេនឹងបានទទួលរង្វាន់ពីរាជរដ្ឋាភិបាលថែមទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត