កំហុសអ្នកណា? អ្នកប្រដាល់មាស សុជាតិ ឡើងវាយ ២សង្វៀននៅថ្ងៃតែមួយ!

នូ មករា July 27, 2017


ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដានេះអ្នកប្រដាល់មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតត្រូវប្រកួត ២សង្វៀនក្នុងថ្ងៃតែមួយដោយសារតែកំហុសនៃការផ្គូរផ្គងរបស់មន្ត្រីសហព័ន្ធ ។ សុជាតិត្រូវបានសង្វៀនអាស៊ីអាគ្នេយ៍កម្រិតតាំងពីមួយខែមុនដើម្បីប្រកួតដណ្ដើមប្រាក់លានដែលអ្នកឈ្នះបាន ១.០០០ដុល្លារ និងអ្នកចាញ់បាន ៣០០ដុល្លារជាមួយអ្នកប្រដាល់គឹម វាសនា មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដែលប្រាក់រង្វាន់នេះស្ថិតក្រោយមការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរហ្គេនស្ប៊ើក ។ ក៏ប៉ុន្តែក្នុងថ្ងៃតែមួយនេះដែរ អ្នកប្រដាល់មាស សុជាតិ បែរជាត្រូវជាប់ឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie របស់ប៉ុស្តិ៍លេខ៥ ដែរ ដោយនៅទីនោះកម្មវិធីត្រូវចាប់ផ្ដើមប្រកួតពីម៉ោង ៥ល្ងាចទៅដល់ម៉ោង ៧យប់ ចំណែកឯនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវប្រកួតចាប់ពីម៉ោង ៨យប់ដល់ម៉ោង១០ ហើយការប្រកួតនៅប៉ុស្តិ៍លេខ៥ មានតែ៣ទឹកប៉ុណ្ណោះតែការប្រកួតនៅអាស៊ីអាគ្នេយ៍មានរហូតដល់ ៥ទឹក។

បញ្ហាដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺនៅប៉ុស្តិ៍លេខ៥ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie សុជាតិ ត្រូវវាយក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម រីឯក្នុងការប្រកួតដណ្ដើមប្រាក់លាននៅអាស៊ីអាគ្នេយ៍រូបគេប្រកួតក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមទៅវិញ ។ ចំពោះករណីនេះ លោកញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា មាស សុជាតិ បានចុះកុងត្រាវាយឲ្យស្ថានីយ៍របស់លោកដើម្បីដណ្ដើមប្រាក់លាន ហេតុនេះច្បាស់លាស់ណាស់គេត្រូវតែវាយឲ្យលោកព្រោះលោកបានប្រាប់ទៅ Sponsor រួចអស់ហើយ ។ ចំពោះរឿងនេះ លោកសេង កដិកា អគ្គនាយករង TV5 បានថ្លែងថា ការប្រកួតដណ្ដើមពានរង្វាន់គឺមានកម្មវិធីត្រឹមត្រូវណាស់ហេតុនេះគេគួរតែមើលកម្មវិធីប្រកួតបើមិនចំពេលប្រកួតគេទៅវាយនៅទីណាក៏បានលោកមិនចងជើងទេលោកបើកទូលាយណាស់ម្យ៉ាងទៀតបើលោកលើកពេលប្រកួតក៏អ្នកឧបត្ថម្ភគេមិនព្រមដែរ ។ ជម្រើសចុងក្រោយគឺសហព័ន្ធប្រដាល់គុនខ្មែរសម្រេចឲ្យ មាស សុជាតិ វាយទាំង ២សង្វៀនក្នុងថ្ងៃតែមួយដើម្បីបញ្ចប់បញ្ហា ។ ការសម្រេចបែបនេះក៏ដោយសារតែមានការយល់ព្រមពីប្រធានក្លិប គ្រូពេទ្យ សាមីខ្លួន និង ម្យ៉ាងទៀតក៏អាស្រ័យលើកម្លាំង និងសុខភាពរបស់សុជាតិដែរ ។ អ្នកឯកទេសខាងកីឡាបានបន្ទោសថាការប្រកួតបែបនេះគឺខុសបច្ចេកទេសកីឡាប្រកួតហើយភ្លាមៗគេមិនអាចប្រើពេលតែត្រឹម ៤ ឬ ៥ម៉ោងដើម្បីស្ដារកម្លាំងបានវិញនោះទេការធ្វើបែបនេះគឺបច្ចេកទេសរណបជាមួយនឹងអ្នកឧបត្ថម្ភហើយ ប៉ុន្តែត្រូវចាំថា ជាគោលការណ៍បច្ចេកទេសគឺមិនអាចធ្វើបែបនេះបានទេ! ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត