ឡុង សុវណ្ណឌឿន មានជំនឿចិត្តជួបសំណាងល្អលើសង្វៀន My TV ថ្ងៃសៅរ៍នេះ

នូ មករា July 27, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាបានបង្ហាញជំនឿចិត្តថា រូបគេនឹងប្រកួតឈ្នះអ្នកប្រដាល់ថៃ Famaingkorn Sithpansak នៅលើសង្វៀន My-TV នៅយប់ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះជាមិនខាន ។ សុវណ្ណឌឿន ដែលប្រកួតក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមនោះបានឲ្យដឹងថា គេបានត្រៀមខ្លួនសម្រាប់ការប្រកួតនេះរួចរាល់អស់ហើយដោយលើកនេះគេនឹងមិនធ្វើឲ្យអ្នកគាំទ្រគេខកចិត្តឡើយ ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៦៦ដង ឈ្នះ ៤៥ដង ចាញ់ ១៤ដង ស្មើពិន្ទុ ៧ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ២៤ដង រូបគេមានបច្ចេកទេសវាយចេញធ្ងន់ល្អណាស់ ហើយកណ្ដាប់ដៃ និងជង្គង់របស់គេមិនស្រួលទប់ទល់នោះឡើយ ។ 

ចំពោះអ្នកប្រដាល់ថៃ Famaingkorn Sithpansak វិញក៏មិនមែនខ្សោយដែរកែងជង្គង់ និងរបៀបការពាររបស់គេអស្ចារ្យណាស់ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៩៦ដង ឈ្នះ ៧១ដង ចាញ់ ២០ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។ ខ្លាំងជួបខ្លាំងហើយដូច្នេះចាំមើលនរណាឈ្នះ ?

មួយគូទៀតនោះគឺអ្នកប្រដាល់ឡុង សំណាង របស់ក្លិបសាលវ័ន្ដកីឡាក៏នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phitphayak Phitsurath ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ សំណាងទើបតែលេចមុខមកទេតែមានអ្នកប្រដាល់ជើងចាស់មិនតិចទេដែលគេបង្ក្រាបបាននោះ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៥៤ដង ឈ្នះ ៤៦ដង ចាញ់ ៧ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១២ដង ។ ចំពោះអ្នកប្រដាល់ថៃ Phitphayak Phitsurath ក៏មិនអន់ដែរគេមានប្រវត្តិប្រកួតចំនួន ៩៨ដង ឈ្នះ ៧៣ដង ចាញ់ ២០ដង ស្មើពិន្ទុ ៥ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ១០ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត