ជើងឯកបាល់ទាត់ក្នុងសាលាថ្នាក់ជាតិ នឹងចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ

នូ មករា July 27, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្នុងសាលជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ នឹងចាប់ផ្ដើមយុវជនការប្រកួតនាថ្ងៃទី២៩ ខែកក្កដាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបង្កើតឡើងវិញកាលពីពេលថ្មីៗកន្លងទៅ ។
ចំពោះកម្មវិធីប្រកួតបើកឆាកជើងឯកបាល់ទាត់ក្នុងសាលនេះ គឺមាន ៤គូ រួមមានក្រុម B.A United ប៉ះក្រុម Panda FC, ក្រុមនាគអាស៊ី ប៉ះក្រុម 3G FC, ក្រុមឆន្ទៈកីឡា ប៉ះក្រុម VK United និងក្រុមស.ស.យ.ក កំចាយមា ត្រូវជួបក្រុម Fan Sport ក្នុងនោះក៏នឹងមានការផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ MYTV ផងដែរ ។
គួរបញ្ជាក់ថា ការបើកទំព័រថ្មី នូវការប្រកួតបាល់ទាត់លើទីលានតូចនេះ គឺមាន ២០ក្រុមចូលរួម ហើយបែកចែកជា ៤ពូលក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ ដោយក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ ខណៈក្រុមលេខ៣ នៃពូលA និងពូលB រួមទាំងក្រុមលេខ៣ នៃពូលC និងពូលD ត្រូវជ្រើសក្រុមធ្វើបានល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់វគ្គ ១០ក្រុមចុងក្រោយ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត