NOCC ប្រកាសអ្នកឈ្នះ ២នាក់ដំបូងដែលមានសំណាងទៅទស្សនាសុុីហ្គេមនៅម៉ាឡេសុីខែក្រោយ

នូ មករា July 26, 2017


ភ្នំពេញ៖ ដើម្បីជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីគេហទំព័ររបស់ខ្លួនដែលទើបតែបង្កើតរួចរាល់កាលពីពេលថ្មីៗនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីផ្សងសំណាងដល់អ្នកស្នេហាវិស័យកីឡានៅកម្ពុជាចំនួន ៦នាក់ដើម្បីទទួលបានឱកាសទៅទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី រយៈពេល ៣ថ្ងៃដោយចេញថ្លៃទាំងសំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុកតែម្ដង។

លោកវ៉ាត់ ចំរើន អគ្គលខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «អ្នកឈ្នះរង្វាន់ទាំងពីរនាក់ដំបូងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងក្នុងចំណោមមហាជនដែលបានចូលរួមចុះឈ្មោះធ្វើជាសមាជិករបស់ NOCC តាមរយៈការចុះឈ្មោះនៅតាមគេហទំព័រថ្មី (nocc.org.kh) របស់ NOCC រួចរាល់ហើយ ។»

សូមបញ្ជាក់ថា អ្នកដែលឈ្នះសំបុត្រទាំងពីរមានលេខសម្គាល់ ឬ TICKET ID: PXEP2DU70U2H91 និងម្នាក់ទៀតគឺ TICKET ID៖ ROXEW87MFM8RMX ។ លោកវ៉ាត់ ចំរើន បានបន្តថា សមាជិកដែលឈ្នះរង្វាន់ទាំងពីរខាងលើ នឹងរីករាយជាមួយការធ្វើដំណើរទៅកាន់ម៉ាឡេស៊ីដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ និងការប្រកួតកីឡាដែលពួកគេចង់ទស្សនាក៏ដូចជាការស្នាក់នៅ ៣ថ្ងៃ ២យប់ផងដែរ ។

សូមបញ្ជាក់ថា ការចាប់ឆ្នោតផ្សេងសំណាងលើកទីពីរនឹងធ្វើឡើងនៅថ្ងៃទី២ ខែសីហាខាងមុខ ហើយដើម្បីចូលរួមការផ្សងសំណាងនេះ លោកអ្នកគ្រាន់តែចុះឈ្មោះជាសមាជិក NOCC Club តាមរយៈគេហទំព័រ www.nocc.org.kh/register ខណៈដែលគេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ព័ត៌មានកាន់តែច្រើន និងឆាប់រហ័សជុំវិញសកម្មភាពកីឡាថ្នាក់ជាតិ និងអន្ដរជាតិ ទៅដល់ប្រជាពលរដ្ឋខ្មែរក្នុងសម័យទំនើបនេះ ។ មិនត្រឹមតែប៉ុណ្ណោះ មានប្រើបច្ចេកវិទ្យាទំនើបដោយបង្កើត App (Application) ផ្ដល់ព័ត៌មានតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រកាន់តែងាយស្រួលទៀតផង ។


ប៉ុន្ដែចំពោះ App នេះក្រុមការងារជំនាញកំពុងបង្កើតដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មានដល់មហាជន ពិសេសគឺពាក់ព័ន្ធនឹងសកម្មភាព ក៏ដូចជាលទ្ធផលប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខតែម្ដង។ លោកអគ្គលេខាធិការដដែលបានបញ្ជាក់ថា ការបង្កើត App ព័ត៌មានរបស់ NOCC នេះ គឺមានមុនគេបង្អស់ក្នុងតំបន់អាស៊ាន ប៉ុន្ដែទាំងការបង្កើតវេបសាយ និង App ទៀតសោត សម្រាប់តែបម្រើឲ្យសកម្មភាពកីឡាថ្នាក់ជាតិ ឬការចេញទៅប្រកួតលើឆាកអន្ដរជាតិរបស់ក្រុមកីឡាកម្ពុជាតែប៉ុណ្ណោះ។ លោករំពឹងថា ការប្រើបច្ចេកវិទ្យាទំនើបនេះនឹងក្លាយជាចំណែកមួយទៀតដើម្បីរួមចំណែកផ្សព្វផ្សាយព្រមទាំងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើនក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត