តើបឹងកេតនឹងយកកីឡដ្ឋានខេត្តណាធ្វើម្ចាស់ផ្ទះលីគកំពូលកម្ពុជារដូវកាលក្រោយ?

នូ មករា July 26, 2017


ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះគេអាចមើលឃើញយ៉ាងច្បាស់ថា ក្លឹបបឹងកេតអែហ្វស៊ីកំពុងប្រឡូកក្នុងលីគកំពូលកម្ពុជាប្រកបដោយសក្ដានុពល ប៉ុន្ដែក្លឹបមួយនេះ នៅមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួន សម្រាប់ធ្វើម្ចាស់ផ្ទះដើម្បីទទួលភ្ញៀវក្នុងការប្រកួតវិលជុំនោះទេ ។
ទន្ទឹមជាមួយគ្នា អ្នកគាំទ្រក៏បានចោទសួរជាបន្ដបន្ទាប់ថា តើក្លឹបដែលមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះនឹងមានកីឡដ្ឋានផ្ទាល់ខ្លួននាពេលណាដែរ? តបនឹងចម្ងល់របស់អ្នកគាំទ្រខាងលើ លោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គេរ បានពន្លយប្រាប់អ្នកគាំទ្រលើបណ្ដាញទំនាក់ទំនងសង្គមថា៖ «យើងបានសម្រេចក្នុងការជ្រើសរើសប្រើប្រាស់កីឡដ្ឋាននៅខេត្តមួយជាបណ្ដោះអាសន្នសម្រាប់ឆ្នាំក្រោយ ។ ក្លឹបនឹងប្រកាសក្នុងពេលឆាប់ៗនេះ» ។
ការបង្ហើបពីពន្លឺមានកីឡដ្ឋានផ្ទាល់ខ្លួននារដូវកាលក្រោយនេះ គឺស្របពេលទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបឹងកេតត្រូវបានទទួលស្គាល់ពីក្រុមហ៊ុន Facebook ប៉ុន្ដែលោកមិនទាន់បង្ហាញជាផ្លូវការថាកីឡដ្ឋានខេត្តណាដែលក្លឹបសម្រេចយកជាមូលដ្ឋាននោះទេ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត