សិស្សគុន ១៧រូប ទទួលបានថ្នាក់ក្រមា ខ្មៅ ពីអង្គការតុកកែបៃតងនៅខេត្តសៀមរាប

នូ មករា July 26, 2017


ភ្នំពេញ៖ បន្ទាប់ពីបានហ្វឹកហាត់រយៈពេលជាង ១០ឆ្នាំកន្លងមក ក្លឹបកីឡាល្បុក្កតោរបស់អង្គការតុកកែបៃតងកម្ពុជា បានប្រកាសបំពាក់ថ្នាក់ក្រមាខ្មៅម្នាក់ ១ជាន់ដើម្បីលើកទឹកចិត្តសិស្សគុនក្មេងៗឲ្យខិតខំបន្តពង្រឹងវិស័យកីឡាល្បុក្កតោបន្ថែមទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នេះជាប្រវត្តិគួរឲ្យចងចាំដ៏អស្ចារ្យមួយក្នុងវិស័យកីឡាល្បុក្កតោខ្មែរ ដែលមានអ្តពលិកជាស្ត្រីដំបូងដែលបានហ្វឹកហាត់រហូតទទួលបានថ្នាក់ក្រមាខ្មៅ ១ ជាន់ដោយក្រុមរបស់ពួកគេមានសមាជិកជាង ១០ នាក់ ក្នុងនោះមានកីឡាករ ៥នាក់។

ប្រធានសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោលោកសាន គឹមស៊ាន បានមានប្រសាសន៍ថា៖ «សិស្សស្រីលំដាប់ក្រមាខ្មៅកម្រិត ១ ជាន់នេះមិនធ្លាប់មានទេកន្លងមក គឺមានសម្បូរតែផ្នែកបុរស»។ «ការហ្វឹកហាត់នេះទាល់តែព្យាយាមខ្លាំងណាស់ ទើបប្រឡងជាប់ជាលំដាប់ថ្នាក់ជាបន្តបន្ទាប់នោះ»។ លោកបន្តថា៖ «ការងារហ្វឹកហាត់ ឬ បង្វឹកកីឡាល្បុក្កតោនេះជាបញ្ហាដែលព្យាយាមខ្លាំងណាស់ទាំងសិស្ស ទាំងគ្រូ ពិសេសបើគ្មានភាពអំណត់ទេគឺប្រឡងឡើងថ្នាក់ក្រមាមិនជាប់ទេហើយគោលការណ៍ និងបទបញ្ជារបស់បណ្ឌិត្យសភាល្បុក្កតោកម្ពុជា គឺទាល់តែមានលក្ខណសម្បត្តិគ្រប់គ្រាន់ ពោលគឺចេះក្បាច់គុនល្បុក្កតោច្បាស់លាស់ និងទទួលស្គាល់ពីគ្រូបង្វឹកផ្ទាល់ទើបយើងទទួលស្គាល់ជាផ្លូវការ»។

លោកបានបន្ថែមថា៖ «ការតស៊ូហ្វឹកហាត់របស់សិស្សស្រីទាំងនេះ ដោយសារមានការស្រឡាញ់និយមចូលចិត្តពីលោកស្រីប្រធានអង្គរការមកពីប្រទេសអូស្ត្រាលីគឺលោកស្រី Tania Palmer ដែលជួយជំរុញឲ្យកីឡាការិនីខ្មែរទាំងនេះចេះស្រឡាញ់កីឡាប្រពៃណីវប្បធម៌របស់ជាតិ»។ ជាមួយគ្នានេះដែលលោកស្រី Tania Palmer ប្រធានអង្គការតុកកែបៃតង មានប្រសាសន៍ថា៖ «ខ្ញុំនឹងបន្តជំរុញឲ្យក្មេងៗក្នុងអង្គការចាប់យកការហ្វឹកហាត់កីឡាល្បុក្កតោនេះបន្តទៀតដើម្បីមានសុខភាព និងចំណេះដឹងផ្នែកក្បាច់គុន ព្រមទាំងរក្សាឲ្យបាននូវកីឡាប្រពៃណីជាវប្បធម៌របស់ជាតិខ្មែរដែលល្អគ្មានពីរក្នុងលោក»។ លោកស្រីបន្ថែមថា៖ «ខ្ញុំមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោកសាន គឹមស៊ាន ក្នុងការថែរក្សាកីឡាល្បុក្កតោ និងការបង្វឹកដល់ក្មេងជំនាន់ក្រោយដែលនេះជាការជួយលើកស្ទួយកីឡារបស់ជាតិទាំងអស់គ្នា»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត