ផ្លូវការ! ធារី ចន្ថាប៊ីន ត្រឡប់មកលេងនៅលីគកំពូលកម្ពុជាឲ្យក្លឹប EDC

នូ មករា July 25, 2017


ភ្នំពេញ៖ បន្ទាប់ពីចេញទៅលេងឲ្យក្លឹប Krabi FC បានត្រឹមពាក់កណ្ដាលរដូវកាកន្លងទៅ កាលពីយប់មិញ ក្លឹបសមាជិកលីគលំដាប់ទី២ របស់ថៃនេះ បានប្រកាសលើទំព័រ Facebook របស់ខ្លួនថា ក្លឹបបានសម្រេចឲ្យក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា(EDC) ខ្ចីជើងខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ជាផ្លូវការហើយ ដើម្បីបន្ដអាជីពក្នុងលីគកំពូលកម្ពុជាសាជាថ្មី ។
  ទន្ទឹមនឹងការត្រឡប់មកបន្ដអាជីពលើទឹកដីកម្ពុជានេះ អតីតកីឡាករភ្នំពេញក្រោន ធារី ចន្ថាប៊ីន បានសម្ដែងនូវក្ដីរីករាយបំផុត ចំពោះការវិលមកប្រយុទ្ធលើវាលស្មៅនៃលីគកំពូលកម្ពុជា បន្ទាប់ពីខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះទទួលបានបទពិសោធន៍ថ្មីលើទឹកដីថៃ ។ យ៉ាងណាមិញនេះគឺជាក្ដីស្រមៃរបស់ ធារី ចន្ថាប៊ីន ជុំវិញការត្រឡប់មកលេងនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍សមត្ថភាពស្វែងរកឱកាសចូលក្នុងក្រុមជម្រើសជាតិកម្ពុជាឡើងវិញ ។ នេះបើយោងតាមប្រភពខាងលើ ។
ប៉ុន្ដែយ៉ាងណាក្លឹបចំណូលថ្មី នៃលីគកំពូលកម្ពុជា EDC នៅមិនទាន់ប្រកាសជាផ្លូវការ សម្រាប់ការខ្ចីជើងកីឡាករកូនកាត់ខ្មែរ-បារាំងនេះឡើយ ស្របពេលក្រុមកំពុងដឹកនាំដោយលោក ប្រាក់ វុទ្ធី បងប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា នេះ កំពុងហ្វឹកហាត់ត្រៀមជួបក្រុមភ្នំពេញក្រោន នាជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ។ ដូច្នេះ ធារី ចន្ថាប៊ីន ក៏ត្រូវប្រឈរមុខជាមួយអតីតក្រុមខ្លួនធ្លាប់រួមរស់ គឺក្រុមភ្នំពេញក្រោនផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត