ប្រធានសហព័ន្ធហែលទឹកពិភពលោកជាប់ឆ្នោតបន្តដឹកនាំសារជាថ្មី

នូ មករា July 25, 2017


ភ្នំពេញ៖ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាដែលកំពុងតែដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតជើងឯកពិភពលោកនៅទីក្រុងប៊ុយដាប៉េស្ត និងចូលរួមមហាសន្និបាតហែលទឹកពិភពលោកផងនោះបានឲ្យដឹងថាប្រធានសហព័ន្ធកីឡាហែលទឹកដែលជាជនជាតិអ៊ុយរុយហ្គាយនោះបានបន្តជាប់ឆ្នោតមួយអាណត្តិទៀតហើយ ។ ក្នុងមហាសន្និបាតនេះមានប្រទេសជាសមាជិកចូលរួមចំនួន ១៦៧ហើយតំណាងសហព័ន្ធនៃប្រទេសនីមួយៗមានសិទ្ធិបោះឆ្នោតចំនួន ២ សន្លឹក ។ យ៉ាងណាក៏ដោយ លោក Juio Maglione ដែលជាជនជាតិអ៊ុយរុយហ្គាយដែលជាប្រធានអាណត្តិចាស់បានជាប់ឆ្នោតជាប្រធានសហព័ន្ធហែលទឹកអន្តរជាតិមួយអាណត្តិទៀតក្នុងសម្លេង១៨៧ ទល់៧០សម្លេង ។

ចំណែកលោក Husain Al Musallan ដែលជាជនជាតិគុយវ៉ែតក៏បានជាប់ឆ្នោតជាអនុប្រធានទី១ មួយអាណត្តិទៀតដែរក្នុង ខណៈដែលលោក Cornel Marrculescu ដែលមកពីទ្វីបអឺរុបនោះជាប់ឆ្នោតជាអគ្គលេខាធិការជាបន្ត ។ លោកគីរី បានឲ្យដឹងថាសមាជិកប្រតិបត្តិសម្រាប់អាណត្តិថ្មីនេះមានមកពីទ្វីបអាស៊ី ២រូប, អឺរុប ២ រូប, ទ្វីបអាមេរិក១ រូប, ទ្វីបអាហ្វ្រិក ១ រូប និងទ្វីបអង់តាក់ទិក ១រូប ។ លោកគីរីបន្តថាលោកបានត្រៀមខ្លួនជួបជាមួយប្រធានសហព័ន្ធកីឡាហែលទឹកជប៉ុន និងប្រធាន ឬអគ្គលេខាធិការសហព័ន្ធហែលទឹកនៃបណ្ដាប្រទេសអាស៊ានមួយចំនួនទៀតដើម្បីសុំឲ្យគេជួយកម្ពុជាលើផ្នែកបច្ចេកទេស ។ លោកបានឲ្យដឹងបន្ថែមថា នៅឆ្នាំ២០១៨ខាងមុខនេះកម្ពុជាមានគម្រោងរៀបចំការប្រកួតហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ហើយប្រទេសថៃ និងសិង្ហបូរីបានជំរុញឲ្យកម្ពុជាធ្វើដោយគេធានាចូលខ្លួនមកជួយលើផ្នែកបច្ចកទេស ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត