អបអរសាទរ! អត្តពលិកហាប់គីដូកម្ពុជាឈ្នះមេដាយ ១០គ្រឿងក្នុងការប្រកួតអន្តរជាតិនៅកូរ៉េខាងត្បូង

នូ មករា July 25, 2017


ភ្នំពេញ៖ អត្តពលិកហាប់គីដូ ៥នាក់ជាជនជាតិខ្មែរដែលរស់នៅប្រទេសកូរ៉េ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា The 10th International Hapkido Martial Arts Competition កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះដែលបានធ្វើឡើងនៅតំបន់ក្យាងគីដូយ៉ុងអីនស៊ីឈានឈេយុកក្វាន់ សាធារណរដ្ឋកូរ៉េ ថែមទាំងបានឈ្នះមេដាយចំនួន ១០គ្រឿងមានទាំងមាស ប្រាក់ និងសំរឹទ្ធ។
   អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ លោកគង់ ចាន់ធីណា បានមានប្រសាសន៍ថា៖ «ពួកគេគឺជាកីឡាករដែលមានធនធានក្បាច់គុនខ្សែក្រវាត់ខ្មៅតាំងពីនៅហាត់ក្នុងប្រទេសយើងមកម្ល៉េះ ហើយការរស់នៅ និងបន្តហាត់នៅប្រទេសកូរ៉េច្រើនឆ្នាំធ្វើឲ្យគេរីកចម្រើនមិនចាញ់កីឡាករនៅបរទេសនោះឡើយ»។ លោកបានបន្ថែមថា មេដាយដែលកម្ពុជាឈ្នះនោះមានមេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៦គ្រឿង ។ លោកបានបន្តថា៖« ព្រឹត្តិកាណ៍កីឡាហាប់គីដូដ៏ធំនេះជាយុទ្ធនាការលក្ខណៈអន្តរជាតិលើកទី១០ ដែលប្រកួត ៤ ឆ្នាំម្តង និងមានសមាជិកកីឡាហាប់គីដូអន្តរជាតិជាង ៣០ ប្រទេសចូលរួមហើយប្រតិភូ និងកីឡាករហាប់គីដូរបស់កម្ពុជាចំនួន ៥ នាក់ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះបានចូលរួមប្រកួតតែម្តង។»
ជាមួយគ្នានេះផងដែរ លោកម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធហាប់គីដូ ខ្ញុំមានការត្រេកអរខ្លាំងណាស់ និងសូមគាំទ្រចំពោះក្មួយៗខ្មែរយើងទាំង ៥ នាក់នេះ ដែលបានឈ្នះមេដាយជូនសហព័ន្ធក៏ដូចជាប្រទេសជាតិ»។ លោកបានថ្លែងបន្តថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ និងអ្នកនិយមកីឡាប្រយុទ្ធ ខ្ញុំសូមសន្យាស្វែងរកការផ្តល់ការលើកទឹកចិត្ត និងស្វែងរកប្រាក់រង្វាន់ពីខ្ទង់ណាមួយដើម្បីជូនពួកគាត់ក្នុងពេលខាងមុខ»។ លោកម៉ក់ សំអុល ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំកីឡាទាំងអស់គួរតែរកប្រាក់ឧបត្ថម្ភដល់កីឡាករណាដែលចេញទៅប្រកួតនៅក្រៅប្រទេស និងបានឈ្នះមេដាយផងដែរនោះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត