បន្ទាយមានជ័យនឹងបើកការប្រកួតប្រដាល់វ័យក្មេងដណ្ដើមពានរង្វាន់តុក្កតាមាស

នូ មករា July 25, 2017


ភ្នំពេញ៖ លោកថៃ អ៊ូ ប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យបានអះអាងថាលោកនឹងបើកការប្រកួតប្រដាល់គុនខ្មែរវ័យក្មេងដណ្ដើមពានរង្វាន់តុក្កតាមាសសម្រាប់ខេត្តបន្ទាយមានជ័យ ។ សម្រាប់ខេត្តបន្ទាយមានជ័យមានក្លិបប្រដាល់ចំនួន ៧ ដែលសព្វថ្ងៃនេះក្លិបភាគច្រើនបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងៗ ។ ជាមួយគ្នានេះ ក្នុងឋានៈជាប្រធានសមាគមប្រដាល់របស់ខេត្តលោកបានសំណូមពរឲ្យក្លិបទាំងអស់បណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងបានកាន់តែផុសផុល ដោយលោកសន្យានឹងជួយឧបត្ថម្ភនូវសំភារៈហ្វឹកហាត់ទៅតាមលទ្ធភាពផងដែរ ។ លោកថៃ អ៊ូ បានបញ្ជាក់ឲ្យដឹងដែរថាសម្រាប់ការប្រកួតនេះលោកឲ្យក្លិបទាំងអស់ក្នុងខេត្តធ្វើការប្រកួតជម្រុះនៅក្នុងក្លិបរបស់ខ្លួនជាមុនសិនដើម្បីជ្រើសយកអ្នកខ្លាំងមកចូលរួមប្រកួតដណ្ដើមពានរង្វាន់តុក្កតាមាសនេះ ហើយបើក្លិបមិនប្រកួតជម្រុះក៏មិនអីដែរ គឺគេអាចបញ្ជូនកីឡាករល្អៗមកប្រកួតតែម្ដងក៏បានព្រោះក្លិបគេដឹងថានរណាល្អនរណាមិនល្អហើយ ។

សូមបញ្ជាក់ដែថា ការប្រកួតនេះនឹងធ្វើឡើងរៀងរាល់ថ្ងៃពុធ នៅក្នុងក្លិបក្រុងប៉ោយប៉ែតរបស់លោកថៃ អ៊ូ តែម្ដង ហើយពេលនេះលោកកំពុងតែទាក់ទងសុំការជួយឧបត្ថម្ភពីអភិបាលខេត្តខ្លះៗបន្ថែមទៀត ប៉ុន្តែលោកនៅតែប្តេជ្ញាចិត្តថា ទោះបីមិនទទួលបានការជួយក៏ដោយក៏លោកនៅតែបង្កើតកម្មវិធីនេះឲ្យបានដែរដើម្បីជាការផ្ដល់ឱកាសដល់កីឡាករវ័យក្មេងៗ ។ សម្រាប់លក្ខខណ្ឌវិញ គឺមិនប្រកាន់អាយុទេតែអ្នកប្រដាល់ទាំងអស់ត្រូវតែស្ថិតក្នុងប្រភេទទម្ងន់ ៣០គីឡូក្រាម ។ ចំពោះរង្វាន់ និងថ្លៃឡើងសង្វៀនម្ដងបានប៉ុន្មាន និងពេលជាប់ជាជើងឯកបានប៉ុន្មាននោះលោកបញ្ជាក់ថាលោកធ្វើតាមស្ដង់ដារប្រទេសគេគឺមានរង្វាន់ជាសំភារៈដោយលោកមិនឲ្យជាលុយទេព្រោះលើពិភពលោកនេះរង្វាន់សម្រាប់កីឡាថ្នាលក្មេងៗគេមិនផ្ដល់ជាលុយឡើយ ។ តាមរយៈព្រឹត្តិការណ៍នេះ លោកនឹងជ្រើសរើសអ្នកខ្លាំងចំនួន ១៦នាក់មកធ្វើការប្រកួតប្រកួតតាមរូបមន្តជម្រុះពោលគឺចាញ់ដើរចេញៗចុងក្រោយទុក ៤រូបដែលសល់ពីជម្រុះមកប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត ចំណែកអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងមានសិទ្ធិប្រកួតដណ្ដើមឋានៈជាជើងឯកបាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត