Metfone Golf Championship 2017 បង្កើតចំណងទំនាក់ទំនងការងារ និងមិត្តភាព

នូ មករា July 25, 2017


ភ្នំពេញ៖ លោក ឈុន អូន ប្រធានក្លឹប City Golf បានលើកឡើងថា ព្រឹត្តិការណ៍ METFONE GOLF CHAMPIONSHIP 2017 នេះត្រូវបានបង្កើតឡើងដើម្បីបង្កើតចំណងទំនាក់ទំនងរវាងកីឡាករ និងកីឡាករឲ្យមានភាពស្និទ្ធស្នាលគ្នាថែមទៀត ហើយក៏ជាការបង្កើនទំនាក់ទងការងារមុខជំនួញផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា ការប្រកួតនេះបានទទួលការឧបត្ថម្ភធំដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Metfone រួមជាមួយនឹងដៃគូសហការឧបត្ថម្ភចំនួន ៤ ក្រុមហ៊ុនទៀត ។ កម្មវិធីនេះ បានរួមចំណែកបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីឲ្យរឹតតែមានសមត្ថភាពខ្លាំងថែមទៀតដើម្បីអាចឈានទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានាក្នុងស្រុក ឬនៅលើឆាកអន្តរជាតិជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានក្លឹបរូបនេះនឹងបង្កើតពានរង្វាន់នេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ជាបន្តទៀត។
 តាមការបញ្ជាក់ពីអ្នករៀបចំការប្រកួត និងជាតំណាងក្រុមហ៊ុន Metfone បានឲ្យដឹងថា ការប្រកួតវាយកូនហ្គោល Metfone Golf Championship ឆ្នាំ២០១៧ នេះ មានកីឡាករមិនមែនអាជីពជម្រើសជាតិ អ្នកជំនួញ ថ្នាក់ដឹកនាំកីឡាធំ មន្ត្រីរាជការ ចូលរួមប្រកួត ៩០នាក់ ខ្លះមកពីកូរ៉េ ចិន និងមកពីអឺរ៉ុប រួមទាំងកីឡាករកម្ពុជាជាច្រើនរូប ។
 ជាមួយគ្នានេះដែរ កីឡាករ ពៅ ពេជ្រមេត្តា ដែលឈ្នះបានជើងឯក បានឲ្យដឹងថា លោកពិតជាមានចិត្តសប្បាយរីករាយខ្លាំងដែលបានឈ្នះជើង Metfone Golf Championship 2017 ហើយអ្វីដែលកីឡាកររូបនេះខំប្រឹងនាពេលកន្លងមកនេះ ឥលូវទទួលលទ្ធផលល្អផងហើយៗលោកនឹងខំប្រឹងបន្តទៀតដើម្បីរកមេដាយជូនជាតិនៅពេលកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នាខែក្រោយនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត