ប្រធានកីឡាសូរីនហ្សិកាំប៉ូ សង្ឃឹមខ្ពស់ក្នុងការប្រជែងយកមេដាយពិភពលោកនៅតំបន់អឺរ៉ុប

នូ មករា July 25, 2017


ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករការិនី ៣រូប ដែលកំពុងត្រៀមខ្លនទៅចូលរួមប្រកួតកីឡាសូរីនហ្ស៊ិកាំប៉ូនៅរដ្ឋការលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ចុងខែកក្កដាខាងមុខនោះ លោក ឡាច ចាន់ សុវណ្ណ ប្រធានសហព័ន្ធបង្ហាញនូវក្តីសង្ឃឹមខ្ពស់ ជាមួយនឹងការជឿជាក់លើអត្តពលិករបស់ខ្លួន ១០០% ក្រោយបានទទួលការបង្វឹកយ៉ាងល្អពីគ្រូបង្វឹកជនជាតិជប៉ុនដែលគ្រូជាបង្វឹកលំដាប់ពិភពលោករួចមក ។  កីឡាករ កីឡាការិនី ៣រូប ដែលសហព័ន្ធនឹងបញ្ជូនទៅប្រកួតនាថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ខាងមុខនោះមានដូចជា កីឡាករ ដុន សម្ផស្ស ប្រកួតវិញ្ញាសាសម្តែងទោលបុរស, កីឡាការិនី សុវណ្ណ រចនា និងសុវណ្ណ រតនៈ ប្រកួតលើវិញ្ញាសាសម្តែងគូ ដែលពួកគេសុទ្ធសឹងជាម្ចាស់មេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ ២០១១ ។ ប្រធានសហព័ន្ធរូបនេះបានមានប្រសាសន៍ថា៖ «យោងតាមបទពិសោធន៍ឈ្នះមេដាយកន្លងមករួមនឹងសមត្ថភាពហ្វឹកហាត់ហើយជាកីឡាករ កីឡាការិនីជើងចាស់ទៀតនោះ ខ្ញុំសង្ឃឹមខ្លាំងថាពួកគេនឹងឈ្នះក្នុងការប្រកួតនៅសហរដ្ឋអាមេរិកនេះ ។»

ជាមួយគ្នានេះ បើតាមការលើកឡើងរបស់លោកគ្រូជនជាតិជប៉ុនដែលតែងតែមកជួយបង្ហាត់ដល់កម្ពុជាបានបង្ហើបឲ្យដឹងថា កីឡាករ កីឡាការិនីកម្ពុជាមានសមត្ថភាពខ្ពស់ហើយអ្វីដែលលោកឃើញទៀតនោះគឺលក្ខណៈពិសេសអំណោយផលពីធម្មជាតិរបស់កីឡាការិនីកម្ពុជា ដែលធ្វើបានល្អខ្លាំងដល់កម្រិតមួយដែលអ្នកផ្សេងពិបាកនឹងធ្វើដូចបាន។ លោកបន្តទៀតថា សម្រាប់ការឈានចូលទៅក្នុងការប្រកួតថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិកដើម្បីដណ្តើមមេដាយលើកនេះ លោកមានសង្ឃឹមច្រើន ពី ៦០ទៅ៧០ ភាគរយថា ពួកគេមានលទ្ធភាពប្រជែងឈ្នះមេដាយពីការប្រកួតនេះ។

ទន្ទឹមនឹងនេះ កីឡាករ ដុន សម្ផស្ស ដែលជាបេក្ខភាព១រូបតំណាងអោយកម្ពុជានោះបានលើកឡើងថា នេះជាលើកទី១ របស់ពួកគេហើយសម្រាប់ការចូលរួមការប្រកួតកម្រិតពិភពលោក ហើយរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីនាំយកមេដាយត្រលប់មកកម្ពុជា។ គួរបញ្ជាក់ផងដែរថា សម្រាប់ការហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះ ដល់គ្រូបង្វឹក កីឡាករ កីឡាការនីកម្ពុជា ទៅចូលរួមប្រកួតនោះ គឺទទួលបានការឧបត្ថម្ភពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជនក្នុងស្រុកមួយចំនួនទៀតផងដែរ ៕

អទ្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត