ប្រកួតវាយកូនហ្គោលដណ្ដើមពានរង្វាន់ Metfone បញ្ចប់ដោយជោគជ័យ

នូ មករា July 24, 2017


ភ្នំពេញ៖ ពេញមួយថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ នៅទីលាន City Golf មានការប្រកួតវាយកូនហ្គោលដែលមានការចូលរួមពីសំណាក់កីឡាករអាជីព និងមិនអាជីពដើម្បីណ្តើមពានរង្វាន់ Metfone ដោយត្រូវបានប្រសិទ្ធិនាមថា Golf Champion 23 July 2017 ។ នេះគឺជាព្រឹត្តិការណ៍ប្រកួតបើកទូលាយមួយដែលមានសមាសភាពចូលរួមទាំងមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីយោធា នគរបាល និងពាណិជ្ជករនានាផងដែរ ។

ពានរង្វាន់នេះបានចែកចេញជា ២ ប្រភេទគឺប្រភេទ Fight-A និង ប្រភេទ Fight-B ។ ចំពោះលទ្ធផល និងចំណាត់ថ្នាក់វិញគឺសម្រាប់ពានប្រភេទ Fight-A ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករកែម សំរេច, លេខ២ បានទៅកីឡាករអ៊ឹម រាហ៊ុល និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករពៅ ពេជ្រមេត្តា ។

ចំពោះពានរង្វាន់សម្រាប់ប្រភេទ Fight-B ចំណាត់ថ្នាក់លេខ១ បានទៅលោកឧត្តមសេនីយ៍ផន ណារ៉ា, ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករម៉ែន រ៉ា និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករជុំ សំអាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់