AFC U-23៖ កម្ពុជាត្រូវការឈ្នះហ្វីលីពីន បើសិនជប៉ុន ឈ្នះចិន ដើម្បីឡើងវគ្គបន្ដ

នូ មករា July 23, 2017


ភ្នំពេញ៖ យុទ្ធនាការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 របស់កម្ពុជា នឹងបញ្ចប់នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះហើយ ខណៈក្រុមម្ចាស់ផ្ទះជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា ត្រូវជួបក្រុម U-23ហ្វីលីពីន ហើយត្រូវការឈ្នះដាច់ខាត ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើក្រុមខ្លាំង U-23ជប៉ុន អាចយកឈ្នះលើក្រុមយក្សចិនបាន ។
 
លោក Leonardo Vitorino គ្រូបង្វឹកក្រុម U-23កម្ពុជា បានលើកឡើងថា ការប៉ះ U-23ហ្វីលីពីនម៉ោង ៦៖៣០នាទីល្ងាចនេះ ក្រុមខ្លួននឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីយកឈ្នះលើក្រុមភ្ញៀវ និងមានឱកាសឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែទន្ទឹមជាមួយគ្នានេះ លោកចាំអ៊ុតការប្រកួតរវាងជប៉ុន និងចិនសិនដែរ ព្រោះបើជប៉ុនឈ្នះ ទើបលោករៀបចំទម្រង់ប្រយុទ្ធរកគ្រាប់បាល់ឲ្យបានច្រើន ដើម្បីសម្រេចគោលដៅឡើងវគ្គបន្ដ ។
គួរបញ្ជាក់ថា ក្នុងពូលJ បច្ចុប្បន្នក្រុម U-23ជប៉ុន ឈរកំពូលតារាងមាន ៦ពិន្ទុ ខណៈចិន ឈរលេខរៀងទី២ មាន ៤ពិន្ទុ ហើយក្រុមម្ចាស់ផ្ទះ U-23កម្ពុជាឈរលេខរៀងទី៣ មាន ១ពិន្ទុ ។ ដូច្នេះចាំមើលតើកម្ពុជា អាចបំបែកកំណត់ត្រាឡើងទៅវគ្គបន្ដ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Leonardo Vitorino ដែរ ឬទេ? អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត