AFC U-15៖ វៀតណាមលើកពាន តែស្បែកជើងមាស បានមកកីឡាករកម្ពុជាសៀង ចន្ធា

នូ មករា July 23, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់បាល់ទាត់យុវជន AFF U-15 Championship 2017 បានបញ្ចប់ហើយ ដោយតំណែងជើងឯកបានទៅក្រុម U-15វៀតណាម បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះថៃដោយលទ្ធផលបាល់ប៉េណាល់ទី ៤-២ ក្រោយបញ្ចប់ការប្រកួតពេញម៉ោងស្មើគ្នា ០-០ រួចមក ។

ប៉ុន្ដែអ្វីដែលគួរចាប់អារម្មណ៍ តំណែងម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ាននេះ បានមកកីឡាករ សៀង ចន្ធា សមាជិករបស់ក្រុម U-15កម្ពុជា បើទោះបីក្រុមគោព្រៃជំទង់មួយនេះ ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលក្ដី ។ សៀង ចន្ធា រកបាន ៥គ្រាប់ក្នុងចំណោម ៤ប្រកួតរបស់គេ ដែលគ្រប់គ្រាន់ឲ្យគេគ្រងស្បែកជើងមាស បន្ទាប់ពីកីឡាករថៃ Chony Wenpaserth កាន់ ៤គ្រាប់គ្មានឱកាសរកគ្រាប់បាល់បន្ថែម ទោះសល់ ២ប្រកួតក្នុងដៃក៏ដោយ ។

គួរបញ្ជាក់ថា ជើងឯក បានទៅក្រុម U-15វៀតណាម ខណៈជើងឯករងបានទៅក្រុម U-15ថៃ ហើយលេខ៣ បានទៅក្រុមកីឡាករមាឌធំ U-15អូស្ដ្រាលី បន្ទាប់ពីយកឈ្នះក្រុម U-15ម៉ាឡេស៊ី ដោយលទ្ធផល ៣-២ នៅកីឡដ្ឋាន Chonburi ប្រទេសថៃ កាលពីម្សិលមិញផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត