នរណាខ្លះត្រូវប្រកួតជាមួយថៃលើសង្វៀនកំពូលអ្នកប្រដាល់កណ្ដាប់ដៃដែក ?

នូ មករា July 22, 2017


ភ្នំពេញ៖ នៅលើសង្វៀនកំពូលអ្នកប្រដាល់កណ្ដាប់ដៃដែករបស់ CNC នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកក្កដាស្អែកនេះ អ្នកប្រដាល់ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kamphengsen ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ ចិត្រាមិនសូវជាមានឈ្មោះបោះសម្លេងណាស់ណាទេតែគេមានរបៀបវាយល្អរហ័សរហួន ។ រូបគេមានប្រវត្តិប្រកួតចំនួន ២៦ដង ឈ្នះ ១៥ដង ចាញ់ ១០ដង ស្មើពិន្ទុ ១ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ៦ដង ។

អ្នកប្រដាល់រូបនេះមិនត្រឹមតែមានចិត្តធំប៉ុណ្ណោះទេតែភាពអំណត់របស់គេក៏ខ្លាំងដែរ ។ ចំពោះអ្នកប្រដាល់ថៃ Kamphengsen វិញគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៥០ដង ចាញ់ ១៦ដង ស្មើពិន្ទុ ៤ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។ ដូច្នេះ តាមស្ថិតិប្រកួតរបស់ពួកគេគឺមានគម្លាតគ្នាឆ្ងាយណាស់មិនដឹងថាជ័យជម្នះជារបស់ជឹម ចិត្រា ឬ ជារបស់ Kamphengsen នោះឡើយ?

ចំណែកកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យវិញត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Tounpe ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ បូរ៉ា គឺជាអ្នកប្រដាល់មួយរូបដែលមានផ្លែវាយល្អតែអ្នកប្រដាល់រូបនេះចិត្តមិនសូវធំទេ ។ កែង និងជង្គង់របស់បូរ៉ា វាយចេញលឿន និង មានប្រសិទ្ធិភាពណាស់ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៥៩ដង ឈ្នះ ៤០ដង ចាញ់ ១៩ដង ក្នុងនោះវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៦ដង ។ ចំពោះអ្នកប្រដាល់ថៃ Tounpe វិញក៏ជាអ្នកខ្លាំងមួយរូបដែរ បើតាមលោក Phong Chan ដែលជាគ្រូបង្វឹករបស់ Tounpe បាននិយាយថាបូរ៉ា មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានទេតែសិស្សរបស់លោកធ្លាប់ឃើញស្នៀតវាយរបស់គេហើយ ហេតុនេះគេស្គាល់ពីរបៀបវាយរបស់បូរ៉ា និងអាចតទល់គ្នាបាន ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ ៦៤ដង ចាញ់ ១៥ដង ស្មើពិន្ទុ ២ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៩ដងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត