ព្រឹត្តិការណ៍ប្រកួតវាយសីដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៣ នឹងរៀបចំនៅខេត្តសៀមរាប

នូ មករា July 22, 2017


ភ្នំពេញ៖ នេះជាលើកទី១៣ ហើយដែលក្លឹបវាយសីរបស់ក្រសួងមហាផ្ទៃបានរៀបចំឡើងដើម្បីអរគុណទឹកចិត្តដ៏ធំធេងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលតែងតែជួយឧបត្តម្ភដល់បណ្ដាលក្លឹប និងអត្តពលិករបស់ក្រសួងមហាផ្ទៃគ្រប់ពេលដែលចេញទៅប្រកួត ឬរៀបចំការប្រកួតផ្សេងៗ ។ លោកជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញនេះថា៖ «ការប្រកួតដែលគ្រោងរៀបចំនាខែសីហាខាងមុខនេះនឹងមានក្លិបចូលរួមប្រកួតមិនតិចជាង ២០ក្លិបឡើយដោយក្នុងនោះក៏មានក្រុមមកពីប្រទេសវៀតណាម និងថៃចូលរួមផងដែរ។ ការប្រកួតនេះគឺបើកទូលាយសម្រាប់គ្រប់មជ្ឈដ្ឋានទាំងអស់ដោយគ្មានប្រកាន់បក្ខពួកអ្វីឡើយ»។

លោកបានបន្តថា៖ «ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញឲ្យកីឡាវាយសីនៅកម្ពុជាមានការរីកចម្រើនដោយយើងសង្ឃឹមថានឹងអាចបណ្តុះបណ្តាលក្រុមក្មេងៗទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ យើងចង់ឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដឹងថាប្រភេទកីឡាវាយសីជាប្រភេទកីឡាមួយដែលរីកចម្រើនខ្លាំងនៅក្នុងខេត្តនេះ ។

ទាក់ទងជាមួយនឹងការអញ្ជើញក្រុមវាយសីវៀតណាម និងថៃមកចូលរួមប្រកួតក្នុងពានរង្វាន់នេះ លោក ជា ប៊ុនហេង បានបន្ថែមថា៖ «គ្រប់ការប្រកួតកីឡាវាយសី ដែលក្រសួងមហាផ្ទៃរៀបចំគឺយើងតែងតែអញ្ជើញពួកគេមកចូលរួមជានិច្ច គឺយើងចង់បន្តរឹតចំណង និងប្រាស្រ័យទាក់ទងគ្នារវាងកីឡាករ កីឡាការិនីនៃបណ្តាក្លិបនីមួយៗឲ្យបានល្អប្រសើរដែលធ្លាប់ទំនាក់ទំនងគ្នារយៈពេលជាង ១០ ឆ្នាំមកហើយដែរ»។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះបានទទួលការឧបត្តម្ភទាំងស្រុងពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត