គ្រូបង្វឹកចិនថាកម្ពុជាល្អជាងហ្វីលីពីន ២ចំនុច កូនក្រុមថា កម្ពុជាគួរពង្រឹងតំបន់ប្រយុទ្ធថែមទៀត!

នូ មករា July 21, 2017


ភ្នំពេញ៖ បន្ទាប់ពីបានយកឈ្នះលើក្រុម U-23 ហ្វីលីពីនក្នុងលទ្ធផល ២-០ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះរួចមក គ្រូបង្វឹកក្រុមU-23 ជម្រើសជាតិចិនលោក Massimiliano Maddaloni  បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ឆ្លងកាត់ការប្រកួតទាំង ២លើកនេះលោកមើលឃើញយ៉ាងច្បាស់ថា ក្រុមកម្ពុជាមានសមត្ថភាពខ្ពស់ជាងក្រុមហ្វីលីពីន ក្នុងនោះមាន ២ចំនុចដែលកម្ពុជាលេចធ្លោគឺទី១ កម្ពុជាមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ និងទី២ គឺភាពខ្លាំងរបស់ក្រុមកម្ពុជានៅក្នុងតំបន់ការពារ ដោយលោកបានបន្ថែមថា ចំនុចខ្លាំងនៃយុទ្ធសាស្ត្រការពារនេះហើយដែលជាហេតុធ្វើឲ្យកូនក្រុមរបស់លោកមិនអាចទម្លាយសំណាញ់ទីកម្ពុជាបានឡើយកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ ។

ដោយឡែកកីឡាករលេខ១៩ របស់ចិន DENG Hanwen បានទទួលស្គាល់ដែរថា កម្ពុជាពិតជាមានភាពលេចធ្លោជាងក្រុមហ្វីលីពីនមែន ប៉ុន្តែមានចំនុចមួយ ដែលក្រុមកម្ពុជាត្រូវកែលម្អឡើងវិញនោះគឺនៅតំបន់ប្រយុទ្ធព្រោះក្រុមទាំងមូលមានប្រព័ន្ធការពាររឹងមាំល្អហើយ ប៉ុន្តែខ្សែប្រយុទ្ធមិនទាន់មុតស្រួចនៅឡើយទេ ដូច្នេះកម្ពុជាត្រូវតែយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតសម្រាប់ការប្រកួតក្រោយៗរបស់ខ្លួន ៕

អត្ថបទ៖ បុត្រា និង មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត