AFC U-23៖ ចិនរកបាន ៣ពិន្ទុដំបូង ក្រោយលត់ហ្វីលីពីន ២-០

នូ មករា July 21, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន បានទទួល ៣ពិន្ទុពេញលើកដំបូង បន្ទាប់ពីយកឈ្នះក្រុម U-23ហ្វីលីពីន ដោយលទ្ធផល ២-០ ក្នុងការប្រកួតទី២ របស់ខ្លួន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ពូលJ ដែលទើបបញ្ចប់មុននេះបន្តិច នៅលើទីលានពហុកីឡដ្ឋានជាតិ ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U-23ចិន ឈរកំពូលតារាងបណ្តោះអាសន្ន មាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបើកឆាកដំបូង ស្មើក្រុម U-23កម្ពុជា ០-០ កាលពីថ្ងៃពុធកន្លងទៅ ។ គួរបញ្ជាក់ថា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្រុម U-23កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U-23ជប៉ុនម្តង ។ កុំភ្លេចចូលរួមលើកចិត្តក្រុមគោព្រៃកម្ពុជាឲ្យបានច្រើនកុះករ ៕
អត្ថបង៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត