ក្រុមអត្តពលិក ៥ វិញ្ញាសាត្រលប់មកកម្ពុជាវិញជាមួយនឹងភាពបរាជ័យនៅសិង្ហបុរី

នូ មករា July 21, 2017


ភ្នំពេញ៖ ប្រតិភូកីឡាកម្ពុជា និងក្រុមអត្តពលិកទាំង ៥ប្រភេទកីឡារួមមាន៖ ហែលទឹក វាយកូនបាល់ វាយសី អត្តពលកម្ម ក៏ដូចជាវាយកូនឃ្លីលើតុបានធ្វើដំណើរមកដល់កម្ពុជាវិញនៅរសៀលថ្ងៃទី២១ ខែកក្កដានេះជាមួយនឹងភាពបរាជ័យទាំងអស់ក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games នៅប្រទេសសិង្ហបូរី ដែលទើបតែបិទបញ្ចប់កាលពីយប់មិញនេះ។
ជាមួយនឹងការត្រលប់មកវិញនេះ មន្ត្រីព័ត៌មានរបស់នាយកដ្ឋានកីឡាបានផ្ដល់ដំណឹងមកថា ជាលទ្ធផលបច្ចេកទេសអត្តពលិកកម្ពុជាពុំទទួលបានមេដាយពីការប្រកួតនេះទេ ប៉ុន្តែយើងសង្កេតឃើញថាមានការកើនឡើងនូវគុណផលកីឡាដែលជាក្តីសង្ឃឹមនាការប្រកួតនៅឆ្នាំ២០១៨ ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនោះ ។ គួរបញ្ជក់ផងដែរថា ការត្រលប់មកវិញនេះមានអត្ពពលិកចំនួន ៥២នាក់ រួមជាមួយនឹងលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត