ក្រុម Kansas City Royals គ្រោងជើងឯក World Series 2015!!!

លី រិទ្ធី November 3, 2015


ការប្រកួត 2015 Major League Baseball ដែលចាប់ផ្តើមតាំងពីរថ្ងៃទី ៥ មេសា រហូតដល់ ថ្ងៃទី ១ វិចិ្ឆការនោះឥលូវនេះយើងបានរកឃើញជើងឯក World Series សម្រាប់ឆ្នាំ ២០១៥ នេះហើយ។ ចាប់តាំងពីការប្រកួតក្នុងរដូវកាលនេះចាប់ផ្តើម ក្រុមទទាំងអស់បានធ្វើការប្រកួតជាច្រើនដើម្បីរកឃើញជើងឯក American League និងជើងឯក National League ដើម្បីធ្វើការប្រកួត World Series បន្ត។ សម្រាប់ឆ្នាំនេះជើងឯកផ្នែក American League គឺបានទៅលើក្រុម Kansas City Royals ចំណែកឯជើងឯករបស់ National League វិញគឺបានទៅលើក្រុម New York Mets។ ក្រុមទាំងពីរត្រូវប្រកួតសរុប ៧ ប្រកួតដែលក្រុមណាឈ្នះ ៤ ប្រកួតមុននឹងក្លាយជាជើងឯក World Series ឆ្នាំនេះ។ ការប្រកួត World Series ឆ្នាំនេះគឺធ្វើឡើងតែ ៥ ប្រកួតប៉ុណ្ណោះ ដោយក្រុម Kansas City Royals ដែលបានបាត់បង់ឱកាសក្នុងគ្រោងដំណែងជើងឯក World Series ឆ្នាំមុនដោយបានចាញ់ក្រុម San Francisco Giants ក្នុងប្រកួតទី ៧ នោះបានយកឈ្នះលើក្រុម New York Mets ក្នុងលទ្ធផល ៤-១។ ដូចនេះជើងឯក World Series ឆ្នាំនេះគឺបានទៅលើក្រុម Kansas City Royals ហើយសម្រាប់កីឡាករដែលលេងបានល្អជាងគេបានទៅលើកីឡាករ Salvador Pérez។ គួរបញ្ជាក់ផងដែរថានេះជាឈ្នះពាន World Series ឡើកទី ១ របស់ក្រុម Kansas City Royals ចាប់តាំងពីឆ្នាំ ១៩៨៥ មក។

 

110115-MLB-Champions-MM-PI2.vnocropresize.940.529.medium.41

2015-11-02t065019z193238781nocidrtrmadp3mlb-world-series-kansas-city-royals-at-new-york-mets

 

110115-28-MLB-Mets-Royals-OB-PI.vnocropresize.940.529.medium.77

កីឡាករ Salvador Pérez (MVP)

អត្ថបទ៖ រិទ្ធី

រូបភាព៖ Foxsports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត